ព័ត៌មានជាតិ

ស្រ្តីមិនស្គាល់អត្តសញ្ញាណម្នាក់ ត្រូវរថយន្តបុកនិងកិន បណ្តាលឲ្យខ្ទេចសាកសព

បន្ទាយមានជ័យ: នៅថ្ងៃទី០៧​ ខែកក្កដា ឆ្នាំ២០២០ នៅត្រង់ចំណុចខាងលិច ផ្លូវចូលវត្តអណ្ដូងថ្មមាស ប្រហែល៥០ម៉ែត្រ ស្ថិតក្នុងភូមិអណ្ដូងថ្មមាស សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានប្រជាពលរដ្ឋ បានរាយការណ៍ប្រាប់សមត្ថកិច្ចថា ប្រទះឃើញសាកសព មនុស្ស(ស្រី)ម្នាក់ ត្រូវបានរថយន្តកិនខ្ទេច ។

ករណីខាងលើនេះ ត្រូវបានកម្លាំងជំនាញចុះទៅដល់កន្លែងកើតហេតុ ហើយសាកសួរព័ត៌មានពីប្រជាពលរដ្ឋ នឹងគ្មាននរណាម្នាក់ដឹងថា ហេតុការណ៍នោះកើតឡើង នៅវេលាម៉ោងប៉ុន្មាននោះទេ ហើយចំណែកអត្តសញ្ញាណរបស់សាកសពក៏ពុំមានអ្នកណាស្គាល់ដែរ ។ សាកសពបានយកទៅរក្សាទុកនៅវត្តអណ្ដូងថ្មមាស ដើម្បីស្រាវជ្រាវរកសាច់ញាតិបន្ត៕

មតិយោបល់