ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ត្រូវកម្លាំងនគរបាលឃាត់ខ្លួន ពាក់ព័ន្ធករណីលួចម៉ូតូ

ក្រចេះ: កាលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ១៣ននិង២០នាទី កម្លាំងនគរបាលក្រុងក្រចេះ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទួត នៃអធិការដ្ឋាននគរបាលស្រុកចិត្របុរី បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ពន្ធ័ករណីអំពើលួច (លួចម៉ូតូ) ប្រព្រឹត្តនៅ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ១០និង៣០នាទី នៅភូមិដូនជ្រាំ សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។

ជនសង្ស័យឈ្មោះ ពឿន ភាព ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ជើងព្រៃ ឃុំផ្អាវ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ក្រោយកើតហេតុ ជនសង្ស័យ ត្រូវសមត្ថកិច្ចឃាត់ខ្លួនកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីអនុវត្តន៍បន្តតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់