ព័ត៌មានជាតិ

Update៖ បុរសម្នាក់ស្លាប់ក្នុងអណ្ដូងទឹកមានសភាពហើមស្អុយមិនទាន់ដឹងមូលហេតុ

ភ្នំពេញៈ មានហេតុការណ៍ភ្ញាក់ផ្អើលមួយកាលពីវេលា ម៉ោង៦ព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៩ នៅក្នុងដីឡូត៌មួយកន្លែងនៅភូមិគោកព្រិច សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បន្ទាប់ពីបានប្រទះឃើញសាកសពបុរសមិនស្គាល់អត្តសញ្ញាណវ័យប្រហែលជាង ៣០ឆ្នាំម្នាក់ស្លាប់នៅក្នុងអណ្ដូងទឹក ដែលមានសភាពហើមស្អុយរលួយទៅហើយ។

បុរសម្នាក់ឈ្មោះ សោ សារ៉ា់ត់ អាយុ ៣២ឆ្នាំ ជាអ្នកយាមដីខាងលើបាននិយាយថា នៅមុនពេលមានហេតុគាត់បានដឹកគោឲ្យស៊ីស្មៅ ហើយពេលទៅដល់ជិតអណ្ដូងទឹកខាងលើ ស្រាប់តែធំក្លិនស្អុយចម្លែកខុសពីធម្មតា ពេលនោះគាត់បានទៅអឺតមើលក្នុងក្នុងអណ្ដូង ក៏ប្រទះឃើញសាកសពបុរសម្នាក់ហើមស្អុយរលួយបាត់ទៅហើយ បន្ទាប់មកគាត់បានទៅបប្រាប់ដល់ម្ដាយបានដឹង រួចបានខលប្រាប់ពូដែលជាមន្រ្តីយោធាឲ្យជួយរាយការណ៍ ជូននគរបាលប៉ុស្តិ៍សំរោងក្រោមឲ្យចុះទៅពិនិត្យមើលភ្លាមៗ ដែរ។

នគរបាលប៉ុស្តិ៍សំរោងក្រោមបានឲ្យដឹងថា ក្រោយពេលទទួលបានព័ត៌មានខាងលើកម្លាំងបានចុះទៅកាន់កន្លែងកើតហេតុធ្វើការពិនិត្យជាក់ស្ដែង ហើយបានឃើញសាកសពស្លាប់ក្នុងស្ថានភាពស្លៀកតែខោលីអូរមទតប៉ុណ្ណោះ ហើយពុំដឹងថាជាករណីឃាតកម្មឬបែបណានៅឡើយទេ។ ពេលនេះកម្លាំងប៉ុស្តិ៍បានរាយការណ៍សុំកម្លាំងនគរបាលការិយាល័យបច្ចេកទេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីចុះទៅពិនិត្យកោសល្យវិច័យហើយដើម្បីបានដឹងថាជនរងគ្រោះស្លាប់ដោយសារមូលហេតុអ្វីពិតប្រាកដ ៕

មតិយោបល់