ព័ត៌មានជាតិ

មេខ្លោងធំគ្រឿងញៀន នៅខេត្តកំពត ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ព្រះសីហនុ: ជនសង្ស័យ ២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ ត្រង់ចំណុចវត្តចាស់ ស្ថិតក្នុងភូមិទួល ឃុំទឹកល្អក ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ជនសង្ស័យទី១/ឈ្មោះ មឿន ចន្ថា ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរ មិនពិតប្រាកដ (មេខ្លោងធំក្នុងខេត្តកំពត) និង២/ឈ្មោះ ទោង វទ្ធី ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ ជាងអគ្គិសនី ។

វត្ថុតាងដកហូតបាន៖
-ម្សៅក្រាមសថ្លា សង្ស័យជាសារធាតុញៀនចំនួន ២កញ្ចប់ (ធំ ១កញ្ចប់ និង តូច១កញ្ចប់)
-ទូរស័ព្ទដៃចំនួន ៣គ្រឿង
-ខ្សែក ១ខ្សែ
-កាំភ្លើង CF-98 ១ដើម មានគ្រាប់ ១២គ្រាប់
-រថយន្ដ ១គ្រឿង ។

បច្ចុប្បន្ន សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាង បញ្ជូនទៅប៉ុស្តិ៍នគរបាល ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់