ព័ត៌មានជាតិ

បុរសម្នាក់ ប្រច័ណ្ឌប្រពន្ធ យកភ្លើងដុតផ្ទះឆេះខ្ទេច….

បាត់ដំបង: កាលពីវេលាម៉ោង៧និង២០ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ ករណីប្រើអំពើហិង្សា និងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិ នៅចំណុចភូមិតាហែន១ ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ។

ជនបង្កឈ្មោះ ចាប ចាន់នី ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ (ជាប្តី) ។

សម្ភារ:ខូចខាត៖ ឆេះផ្ទះ១ខ្នងមានទំហំ4mX7m ធ្វើអំពីឈើ ដំបូលប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត ខោអាវនិងសម្ភារ:មួយចំនួនទៀត ។

មូលហេតុ៖ បណ្តាលមកពីជនបង្កប្រច័ណ្ឌប្រពន្ធ (ចោទថាមានប្រុសផ្សេង) ។

បុរសខាងលើត្រូវសមត្ថកិច្ចឃាត់ខ្លួន កសាងសំណុំរឿង បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់ ។

ដោយឡែក១ករណីទៀត នគរបាលបានបញ្ជូនអ្នកញៀនថ្នាំម្នាក់ឈ្មោះ ឯម តារា ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិច្រាបវាល-ឃុំច្រាបវាល ស្រុកសង្កែ ។
ទៅបន្សាបគ្រឿងញៀននៅមណ្ឌលពិភពនៃក្តីសង្ឃឹម ធ្វើតាមការស្នើសុំរបស់អាណាព្យាបាល ៕

មតិយោបល់