ព័ត៌មានជាតិ

ស្នងការនគរបាលខេត្តត្បូងឃ្មុំ ប្រកាសផ្ដល់រង្វាន់ជូនអ្នកដែលបានរាយការណ៍ពីជនល្មើស ក្នុងករណីឃាតកម្ម ហើយបង្វែរដានថា ជាករណីគ្រោះថ្នាក់ចរាចរណ៍

(ត្បូងឃ្មុំ​)៖​ ខណៈដែល​ករណី​ឃាតកម្ម​ ដោយ​ស្ត្រី​ជា​ប្រពន្ធ​ ទើបតែ​រៀបការ​ហើយ​ថ្មោងថ្មី​ ​រួម​ដៃ​ជាមួយ​សាហាយ កាប់​សម្លាប់​ប្តី​របស់​ខ្លួន​ បាន​កើតឡើង​ជា​បន្តបន្ទាប់​ កាលពីយប់ថ្ងៃទី៤​ មេសា​ ២០១៦​នេះ​ ជនរងគ្រោះឈ្មោះជួន សុភាព ភេទប្រុសអាយុ ២២ឆ្នាំ​ មាន​ទីលំនៅ​ភូមិព្រៃ ឃុំមង់រៀវ ស្រុក​ត្បូងឃ្មុំ​ ឪពុកឈ្មោះជួន សុផល អាយុ ៤២ឆ្នាំ​ ម្តាយឈ្មោះ ម៉ែន សុខខេង អាយុ ៤០ឆ្នាំ​។

ជនសង្ស័យឈ្មោះឡាយ ថារី​ ភេទស្រី​ អាយុ ​១៨ឆ្នាំ​ នៅភូមិជាំធ្លក ឃុំពពល ស្រុកពញាក្រែក ត្រូវជាប្រពន្ធជនរងគ្រោះ និងសាហាយឈ្មោះ នង ពិសើ ហៅ សាល​ អាយុ ២១ឆ្នាំ​ នៅភូមិព្រះអណ្តូង ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ គួររំលឹកថា ​ឈ្មោះ ជួន សុភាព​ និង​ ឡាយ ថារី​ បានរៀបការកាលពីថ្ងៃទី៣​ មេសា​ ២០១៦​ នៅភូមិជាំធ្លក ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។​

នៅថ្ងៃទី៤​ មេសា​ ២០១៦​ ប្រហែលម៉ោង១៣:00 ឡាយ ថារី បានបបួលប្តីទៅផ្សារជីមាន់ ស្រុកពញាក្រែក ដើម្បីរកទិញខោ អាវ ហើយបន្តទៅផ្សារសួង នៅម៉ោងប្រហែល ៥:០០ល្ងាច លុះម៉ោង០៦:០០ល្ងាច​ បន្តទៅម្តុំបត់ទន្លា ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក និងផឹកស្រាបៀអស់ ៦កំប៉ុង រហូតដល់ម៉ោងប្រហែល០៩:០០យប់ ក៏ទៅផឹកនៅផ្សារស្ទឹង នៅហាង១៦៨ ផឹកគ្នា ៣នាក់​ជាមួយឈ្មោះ នង ពិសើ (សាល) ជាសាហាយរបស់នាង ឡាយ ថារី ដែលទំនាក់ទំនងគ្នា រយ:ពេល ២ឆ្នាំ មកហើយ អស់ស្រាបៀ ១៨កំប៉ុង ហើយនៅម៉ោងប្រហែល ១១:០០យប់​ បានបន្តទៅផឹក នៅក្លឹបផ្កាយពេជ្រ រហូតដល់ម៉ោង១២:០០ រំលងអធ្រាត​ ទើបចេញពីក្លឹប ត្រឡប់មកវិញ ចេញមកដល់ចំណុចផ្សារក្រែក ឈ្ មោះនង ពិសើ (សាល) ទៅជិះម៉ូតូជាមួយឈ្មោះ ជួន សុភាព ឲ្យឡាយ ថារី ទៅជិះម៉ូតូ របស់ នង ពិសើ លុះដល់ភូមិចាម ផ្លូវទៅភូមិជាំធ្លក ឈ្មោះ នង ពិសើ បានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះ ជាច្រើនពូថៅ បណ្តាលឲ្យជនរងគ្រោះដួលសន្លប់ បន្ទាប់មក ពួកគេលើកជនរងគ្រោះដាក់លើម៉ូតូឲ្យ ឡាយ ថារី ជិះឱបពីក្រោយ ដល់ចំណុចត្រពាំង ភូមិជាំធ្លក ទើបទំលាក់ជនរងគ្រោះ ហើយបន្តធ្វើសកម្មភាពកាប់ ចាក់ និងរិតករបន្ថែម រហូតដល់ជនរងគ្រោះស្លាប់ (កាប់នឹងពូថៅ ចាក់ដែកឆាប) រួចហើយរៀបចំក្លែង ធ្វើជារូបភាពគ្រោះថ្នាក់ចរាចរ ដើម្បីបំភ័ន្តដាន។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅតុលាការ និងបន្តស្រាវជ្រាវស្វែង រកចាប់ខ្លួនជនសង្ស័យឈ្មោះ នង ពិសើ បន្តទៀត។ ​លោក​ឧត្ដមសេនីយ៍​ ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ​ បាន​ប្រកាស​ថា​ បើសាធារណជន បានដឹងជនសង្ស័យឈ្មោះ នង ពិសើ ហៅសាល នៅទីណា សូមខលមកទូរស័ព្ធលេខ ៧៣៧ នោះលោកនឹងមានសគុណ លើកទឹកចិត្ត​ ទៀតផង៕

photo_2016-04-13_08-48-08 photo_2016-04-13_08-48-11 photo_2016-04-13_08-48-17 photo_2016-04-13_08-48-21 photo_2016-04-13_08-48-28 photo_2016-04-13_08-48-34 photo_2016-04-13_08-48-38 photo_2016-04-13_08-48-42 photo_2016-04-13_08-48-46 photo_2016-04-13_08-48-03photo_2016-04-13_08-48-51 photo_2016-04-13_08-48-59photo_2016-04-13_08-49-07 photo_2016-04-13_08-49-10 photo_2016-04-13_08-49-13photo_2016-04-13_08-49-04

មតិយោបល់