ព័ត៌មានជាតិ

សត្វប្រើសមួយក្បាលរត់ចូលភូមិ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់អ្នកស្រុកត្បែងមានជ័យ

ព្រះវិហា: នៅវេលាម៉ោង ៤ រំលងអធ្រាត្រឈានចូលថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ មានសត្វប្រើសឈ្មោលមួយក្បាល បានរត់ចូលភូមិពោធិ ឃុំពោធិ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហា។

ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ក៏នាំគ្នាស្ទាក់ចាប់ ហើយរាយការណ៍ទៅមន្រ្តីបរិស្ថាន និងកម្លាំងនគបាលស្រុកត្បែង ដើម្បីយកទៅរក្សាទុក គោលបំណងធ្វើការដោះលែងក្នុងព្រៃអភិរក្សវិញ តែជាអកុសលសត្វប្រើសមួយនោះ បានងាប់នៅម៉ោង ៧ និង ៤០នាទីបាត់ហើយ។

ដោយមានការសោកស្តាយពេក បូករួមទាំងការមានជំនឿផងនោះ ពលរដ្ឋ បាននិមន្តព្រះសង្ឃបួនអង្គ មកសូត្រធម៌ធ្វើកិច្ចសុំសេចក្តីសុខ សប្បាយផងដែរ៕

មតិយោបល់