ភ្នំពេញៈ កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១១និង៣៥នាទីយប់ មានករណីអ្នករត់កង់បីឥណ្ឌាម្នាក់ ប្រើហិង្សាទៅលើនារី២នាក់ ឲ្យរងរបួសធ្ងន់ ស្ថិតតាមបណ្ដោយផ្លូវ៣៣៥ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ដំណើររឿង៖ មុនដំបូងនាងបានបុកឃីងហៅ Pass App ក៏ប៉ុន្តែ Pass App ដែលបុកឃីងនោះមិនទាន់មកដល់ទីទាំងកន្លែងកើតហេតុ ស្រាប់ តែលិចចេញមុខម្ចាស់កង់បីឥណ្ឌាដែលពាក់ស្លាកលេខ ភ្នំពេញ 1GX-7224 និងលេខសម្គាល់ Pass App P183578 បើកបរកាត់ តាមមុខក៏ជនសង្ស័យហៅនារីទាំងពីរនាក់នោះឲ្យជិះ Pass App របស់ខ្លួន តែនាងមិនព្រមជិះដោយសារនារីទាំងពីរមិនព្រមជិះ ស្រាប់តែផ្ទុះសម្តីទាស់ទែងគ្នាឈានដល់បុរសខាងលើ យកបំពង់ទីបវៃនារីរងគ្រោះរងរបួសធ្ងន់ រួចឡើងជិះកង់បីឥណ្ឌារត់បាត់ស្រមោលឈឹង។
ក្រោយកើតហេតុនារីរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍បឹងកក់១ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីតាមចាប់ម្ចាស់កង់បីឥណ្ឌាមកដោះស្រាយតាមនីតិវិធី៕
មតិយោបល់