ភ្នំពេញៈ ក្រសួងទេសចរណ៍កម្ពុជាបានបង្កើតកញ្ចប់សេវាសុខាភិបាលសម្រាប់ភ្ញៀវទេសចរ ដែលចេញពីកម្ពុជាទៅទស្សនាប្រទេសវៀតណាម ដើម្បីបង្កើនចំនួនភ្ញៀវទេសចរនៃប្រទេសទាងពីរ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីទេសចរណ៍បែបព្យាបាលជំងឺនៅព្រឹកថ្ងៃទី៧ មិថុនានេះ គណៈកម្មាធិការជាតិអូឡាំពិតកម្ពុជា លោក ប្រាក់ ច័ន្ទតារា អគ្គនាយករងទេសចរណ៍នៃក្រសួងទេសចរណ៍បានលើកឡើងថា ការបង្កើតកញ្ចប់សេវាកម្មនេះ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ភ្ញៀវទេសចរកម្ពុជា មានន័យថា អាចទៅដើរលេង និងអាចទៅពិនិត្យសុខភាពផង។ លោកបញ្ជាក់ថា ក្រសួងទេសចរណ៍នឹងជ្រើសរើសក្រុមហ៊ុនទេសចរណ៍ក្នុងស្រុកសម្រាប់រៀបចំកញ្ចប់សេវាសុខាភិបាលនេះ ដើម្បីកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋខ្មែរ ដែលចង់ទៅព្យាបាលនៅប្រទេសវៀតណាម ខណៈដែលប្រជាពលរដ្ឋកម្ពុជាភាគច្រើនបានជ្រើសរើសការសម្រាកព្យាបាលជំងឺនៅវៀតណាម។
លោកបន្ថែមថា ការកញ្ចប់សេវាទេសចរណ៍នេះ បានបង្កើតឡើងរវាងក្រសួងទេសចរណ៍ ជាមួយមន្ទីរពេទ្យអន្តរជាតិ PHUC AN KHANG របស់ប្រទេសវៀតណាម។
លោក Mai Tien Dung អគ្គនាយកមន្ទីរពេទ្យអន្តរជាតិ PHUC AN KHANG របស់ប្រទេសវៀតណាម បានមានប្រសាសន៍ថា មន្ទីរពេទ្យនឹងចាត់តាំងតំណាងរបស់ខ្លួនប្រចាំនៅកម្ពុជា ដើម្បីសហការជាមួយក្រសួងទេសចរណ៍ ដើម្បីសម្រួលដល់ដំណើររបស់កញ្ចប់ទេសចរណ៍ជាលើកដំបូងនេះ។
លោកបន្តថា មន្ទីរពេទ្យអន្តរជាតិ PHUC AN KHANG គឺត្រូវបង្កើតឡើងនៅឆ្នាំ២០១៥ ដោយចំណាយទុនវិនិយោគចំនួន១០០លានដុល្លារសហរដ្ឋអាមេរិក។ មន្ទីរពេទ្យមានវេជ្ជបណ្ឌិតជំនាញៗនិងសម្ភារៈបរិក្ខារទំនើបគ្រប់គ្រាន់ ដើម្បីឆ្លើយតបតម្រូវការរបស់អ្នកជំងឺ។
លោកបញ្ចាក់ថា កញ្ចប់សេវាសុខាភិបាលក្នុងដំណើរទស្សនាទៅប្រទេសវៀតណាមនេះ បាន ដំណើរការជាបណ្តើៗរួចហើយ ដោយពលរដ្ឋខ្មែរមួយចំនួន ក៏បានទៅសម្រាក់ព្យាលបាលរួចហើយដែរ៕
មតិយោបល់