របាយការណ៍ចុងក្រោយបានបង្ហាញឲ្យដឹងថា កិច្ចព្រមព្រៀងទិញលក់រវាងក្រុមហ៊ុន Apple និង Beats នឹងត្រូវធ្វើឡើងនៅសប្ដាហ៍ក្រោយ ព្រោះនៅពេលនេះក្រុមហ៊ុនទាំងពីរកំពុងតែចរចាទៅលើលក្ខខ័ណ្ឌមួយចំនួន។
កាលពីថ្មីៗនេះ មានព័ត៌មានមួយបានធ្លាយឲ្យដឹងថា ក្រុមហ៊ុន Apple មានគម្រោងទិញក្រុមហ៊ុនកាសត្រចៀក Beats ក្នុងតម្លៃ ៣,២ពាន់លានដុល្លារអាមេរិក ប៉ុន្តែព័ត៌មាននេះត្រូវបានក្រុមហ៊ុន Beats ច្រានចោល។
ដោយឡែកនៅពេលនេះ ប្រព័ន្ធដែលជិតស្និទ្ធបានលួចបង្ហើបឲ្យដឹងថា ក្រុមហ៊ុន ទាំងពីរពិតជាបាននឹងកំពុងតែចរចាគ្នាទៅលើការទិញលក់មែន ដោយគ្រាន់តែថាមានចំណុចមួយចំនួនមិនទាន់ឈានដល់កិច្ចព្រមព្រៀង។
គួរបញ្ជាក់ផងដែរថា Beats ជាក្រុមហ៊ុនផលិតកាសត្រចៀកមួយដែលផ្ដល់នូវគុណភាពសំឡេងច្បាស់ និងមានតម្លៃខ្ពស់ ប៉ុន្តែគុណភាពល្អ៕
មតិយោបល់