កណ្ដាលៈ កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ២ និង ៣០នាទីរំលងអធ្រាត្រ ត្រង់ចំណុចលើផ្ទះ ស្ថិតភូមិត្រពាំងធ្នុង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ ស.ព.ស ភេទស្រី អាយុ ១៤ឆ្នាំ មុខរបរ កសិករ រស់នៅខេត្តកណ្តាល ។ ជនសង្ស័យឈ្មោះ សុខ សុវណ្ណៈ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ ជាងកញ្ចក់ នៅភូមិជោទ្រាច ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។
ដំណើររឿង៖ មុនពេលកើតហេតុ ជនរងគ្រោះ និងជនសង្ស័យ បានទំនាក់ទំនងគ្នាតាមឆាត និងទូរស័ព្ទ មកដល់ថ្ងៃទី ៥ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ៧យប់ ជនសង្ស័យ ក៏បានធ្វើការណាត់ជនរងគ្រោះ ឲ្យរង់ចាំនៅមុខមណ្ឌលសុខភាពឃុំទួលព្រេជ ដើម្បីដើរលេងជាមួយគ្នា។
ក្រោយមកទាំង២នាក់ ក៏ត្រឡប់ទៅដេកផ្ទះបងប្អូនជីដូនមួយ របស់ជនសង្ស័យវិញ ខណៈវេលាកើតហេតុជនសង្ស័យ បានរួមភេទជាមួយជនរងគ្រោះតែម្តង។
ក្រោយកើតហេតុ ជនសង្ស័យបានសារភាពថា ខ្លួនស្គាល់ជនរងគ្រោះ និងស្រឡាញ់គ្នា តាមឆាត ហើយបានរួមភេទ ជាមួយជនរងគ្រោះចំនួន ៣ដងដល់ម៉ោង ៥ភ្លឺ ទើបជូនជនរងគ្រោះមកផ្ទះវិញ។
ក្នុងករណីនេះ សមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យ ដើម្បីកសាងសំណុំរឿង ចាត់ការតាមច្បាប់៕
មតិយោបល់