ព្រៃវែងៈ កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨ មានករណីក្មេងប្រុសម្នាក់លង់ទឹកស្លាប់ នៅក្បែរស្ពានថ្ម ភូមិព្រៃឈៀង ឃុំឬស្សីសាញ់ ស្រុកពាមជរ ខេត្តព្រៃវែង។
ក្មេងប្រុសដែលស្លាប់មានឈ្មោះ ផេន សុខឃាង អាយុ១៥ឆ្នាំស្នាក់នៅភូមិឃុំកើតហេតុ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងធ្វើការពិនិត្យសាកសព រួចបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕



មតិយោបល់