ព័ត៌មានជាតិ

ព័ត៌មានលម្អិត៖ អាសូរទ្រូងម្ដាយ ស្ទើរប្រេះ យំខ្សោះអស់ពីខ្លួន! សិស្សពូកែម្នាក់ អាយុទើប១៣ឆ្នាំ ចង.កសម្លាប់ខ្លួន ព្រោះតែ….

ព្រះសីហនុៈ ក្មេងប្រុសអាយុ១៣ឆ្នាំម្នាក់ បានធ្វើអត្តឃាត ចង.កសម្លាប់ខ្លួន កាលពីល្ងាចថ្ងៃទី ០៦ ខែតុលា ឆ្នាំ២០១៩ នៅក្នុងផ្ទះ ភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ជនរងគ្រោះឈ្មោះ ឈិន ឡាយ ហៀង មុខរបរសិស្សសាលា បានយកខ្សែបញ្ចូលទូរស័ព្ទ មកចង.កសម្លាប់ខ្លួនឯង ទៅនឹងចម្រឹងបង្អួច។
មូលហេតុ៖ ដោយសារខឹងម្តាយវាយប្រដៅ។

ប្រភពពីគ្រូបង្រៀនវិទ្យាលយ័ហ៊ុនសែនវាលរេញ បានឲ្យដឹងថា ជនរងគ្រោះ ជាសិស្សរៀនពូកែម្នាក់ នៅថ្នាក់ទី៨ ហើយមានឈ្មោះ ត្រូវទទួលរង្វាន់ និងលិខិតសរសើនៅថ្ងៃបើកបវេសន កាលឆ្នាំសិក្សាថ្មីថ្ងៃទី០១ វិច្ចិកា២០១៩ ខែក្រោយនេះផងដែរ ប៉ុន្តែឥឡូវជនរងគ្រោះស្លាប់បាត់ទៅហើយ ពិតជាគួរឲ្យសោកស្តាយខ្លាំងណាស់។

បច្ចុប្បន្នសាកសព ត្រូវបានឪពុកម្តាយធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់