ព័ត៌មានជាតិ

ខ្សែប្រយុទ្ធបារាំង Mbappe ប្រាប់ឲ្យកីឡាករក្នុងក្រុមពិចារណាឡើងវិញចំពោះការគោរពគ្នាទៅវិញទៅមក

បរទេស៖ បរាជ័យផ្ទួនៗបានធ្វើឲ្យក្រុមយក្សបារាំង PSG កំពុងមានភាពរង្គោះរង្គើទាំងអ្នកគាំទ្រចំពោះកីឡាករនិងក្លឹបនិងទាំងកីឡាករគ្នាឯងនៅក្នុងក្រុមផងដែរជាពិសេសការប្រកួតចុងក្រោយនេះ។

ចាញ់ Real Madrid ធ្លាក់ចេញពី Champions League និងចុងក្រោយនេះចាញ៉ Monaco ដល់ទៅ៣គ្រាប់ទល់នឹង០បានធ្វើឲ្យកីឡាករខ្សែប្រយុទ្ធ Mbappe បានចេញមកស្នើសុំឲ្យកីឡាករទាំងអស់គួរតែមានភាពគោរពដាក់គ្នាទៅវិញទៅមកឲ្យបានច្រើនជាងនេះ។

ទាំង Mbappe និងប្រធានក្រុម Maquinho មិនសូវសប្បាយចិត្តឡើយចំពោះលទ្ធផលទាំងនេះទោះបីជាបច្ចុប្បន្ន PSG កំពុងដើរលើផ្លូវលើកពានរង្វាន់Ligue 1 របស់បារាំងរដូវកាលនេះទៅហើយក្តី៕

មតិយោបល់