ព្រះសីហនុៈ (ព័ត៌មានបឋម) នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១១និង៥០នាទី មានករណីអត្តឃាតចងកមួយកើតឡើង ចំណុច បន្ទាយវរៈសេនាតូចលេខ១ ស្ថិតក្នុងភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ព្រះសីហនុ ។
ជនរងគ្រោះឈ្មោះ យិន ធឿន ភេទប្រុស ៥២ឆ្នាំ មុខរបរ យោធិនចូលនិវត្តន៍ អតីតយោធាវរៈ១ ទីលំនៅបច្ចុប្បន្ន ភូមិព្រែកផ្អាវ ឃុំទឹលល្អក់ ស្រុកព្រៃនប់ ព្រះសីហនុ។
មូលហេតុ៖ ជាមនុស្សស្រវឹងគ្មានពេលលោះថ្ងៃ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ ចុះត្រួតពិនិត្យកោសល្យវិច័យបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងកប្រាកដមែន រួចប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់