ព័ត៌មានជាតិ

មន្រ្តីអគ្គិសនីម្នាក់ត្រូវជនសង្ស័យលួចយកទូរស័ព្វ តែចុងក្រោយសំណាងវិញ

ភ្នំពេញៈ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ កាលពីវេលាម៉ោង៣និង៣០នាទីទាបភ្លឺមានករណី លួចទូរស័ព្ទដៃនៅផ្ទះគ្មានលេខ ភូមិយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។
ដោយជនរងគ្រោះឈ្មោះហេង សុភា ភេទប្រុស អាយុ២៦ឆ្នាំ ជាតិខ្មែរ មុខរបរ ជាងអគ្គិសនី ស្នាក់នៅផ្ទះកើតហេតុ។
ចំណែកជនសង្ស័យឈ្មោះនាង វណ្ណដេត (ប្រើប្រាស់គ្រឿងញៀន២ឆ្នាំ) ភេទប្រុស អាយុ១៨ឆ្នាំ ជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិ យកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅ មុនពេលកើតហេតុជនរង គ្រោះចាក់សោទ្វារផ្ទះកើតហេតុត្រឹមត្រូវ រួចចូលដេកក្នុងផ្ទះ ដោយទុកទូរស័ព្ទដៃម៉ាក Iphone 6plus លេខស៊ីម096 4986582 ពណ៌ខ្មៅនៅលើតុក្នុងផ្ទះ។ រហូតដល់ម៉ោង៣និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ ស្រាប់តែជនសង្ស័យខាងលើ បានលូនចូលតាមជើងជញ្ជាំងសង្ក័សីផ្ទះ លួចយកទូរស័ព្ទដៃម៉ាកខាងលើគេចខ្លួន។ រហូតមកដល់ម៉ោង១០និង៣០ នាទី ថ្ងៃដដែល សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាង ទូរស័ព្ទម៉ាកខាងលើ បញ្ជូនមកអធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់៕

 

មតិយោបល់