ព័ត៌មានជាតិ

Update៖អគ្គិភ័យឆេះផ្សារធំបាត់ដំបង សរុបជាទឹកប្រាក់អស់៥៥៧.០០០$ និង ១៣.២០០បាត

បាត់ដំបង: យោងតាមផេករបស់នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី ៣១ ខែ សីហា ឆ្នាំ២០២០ បន្ទាប់ពីម្សិលមិញថ្ងៃទី ៣០ ខែ សីហា នៅវេលាម៉ោង៥និង៣៥ នាទី ត្រង់ចំណុច ក្នុងបរិវេណផ្សារធំបាត់ដំបង (ផ្សារណាត់) ចំហៀងខាងលិច ក្រុមទី ២០ ភូមិ ព្រែកមហាទេព សង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីអគ្គិភ័យកើតឡើងបណ្តាលឲ្យឆេះ តូបលក់ចាប់ហួយ នៅក្នុងផ្សារចំហៀងខាងជើង អស់ចំនួន ៣៣ តូប (ឆេះទាំងស្រុង) ។

សរុបគិតជាទឹកប្រាក់អស់ប្រហែល ៥៥៧.០០០$ និង ១៣.២០០ B ។
មូលហេតុ: ឆ្លងចរន្តអគ្គិសនី ។
បានចេញរថយន្តពន្លត់អគ្គីភ័យចំនន ០៧ គ្រឿង
ស្នងការដ្ឋានខេត្ត ០៣ គ្រឿង
ស្រុកថ្មគោល ០១ គ្រឿង
ស្រុកសង្កែ ០១ គ្រឿង
ស្រុកបាណន់ ០១ គ្រឿង និងស្រុកឯកភ្នំ ០១ គ្រឿង ប្រើប្រាស់អស់ទឹកចំនួន ២៩ ឡាន ។
ប្រតិបត្តិការនេះបានបញ្ចប់ត្រឹមវេលាម៉ោង ១០និង១៥ នាទី ៕

 

មតិយោបល់