ព័ត៌មានជាតិ

ប្រយ័ត្នខ្លួនបងៗ កុំចេះតែហ៊ាន! លេងសុទ្ធតែគ្រឿងញៀន អ្នកបើករថយន្ត ២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ២១ និង៣៥នាទី កម្លាំងសមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ស្ថិតខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យចំនួន ២នាក់រួមមាន
១/ឈ្មោះ ស្វាយ ធី ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរ បើកបររថយន្ត។
២/ឈ្មោះ ហ៊ាល រាជ ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ បើកបររថយន្ត។
អ្នកទាំង ២នាក់ រស់នៅភូមិស្រែរោង ឃុំភ្នំកុង ស្រុងអង្គជ័យ ខេត្តកំពត។

វត្ថុតាងដកហូតបាន៖ ក្រាមសថ្លាចំនួន ៣កញ្ចប់តូច។

ដំណើររឿង៖ កាលពីវេលាខាងលើ កម្លាំងសមត្ថកិច្ចបានចុះល្បាតក្នុងមូលដ្ឋាន ដែលងាយរងគ្រោះ ប្រទះឃើញជនសង្ស័យពីរនាក់ ជិះម៉ូតូមួយគ្រឿងដោយមានការសង្ស័យ បានឃាត់សួរនាំ ក៏រកឃើញក្រាមសថ្លាចំនួន ៣កញ្ចប់តូច បន្ទាប់មកកម្លាំងសមត្ថកិច្ច ធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ យកមកប៉ុស្តិ៍នគរបាល។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿង តាមផ្លូវច្បាប់៕

មតិយោបល់