ព័ត៌មានជាតិ

អំពើហិង្សាក្នុងគ្រួសារជាអំពើខុសច្បាប់! ផឹកស្រាស្រវឹងមានទំនាស់ជាមួយប្រពន្ធទាញកាំបិតប្រពន្ធរងរបួសធ្ងន់នៅ…

តាកែវ: មានករណីហឹង្សាក្នុងគ្រួសារមួយបង្កឡើងវេលាម៉ោង៥និង០០នាទី ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចភូមិជ្រៃត្នោត ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។
ជនបង្កឈ្មោះ វ៉ាន់ ម៉េត ភេទប្រុស អាយុ៣៥ឆ្នាំ ទីលំនៅភូមិឃុំកើតហេតុខាងលើ បានយកកាំបិតបុ័ងតោ កាប់ទៅលើក្បាលប្រពន្ធរបស់ខ្លួនឈ្មោះ កែវ ចណ្ណា អាយុ៣៨ឆ្នាំ បណ្តាលឲ្យរងរបួសជាទម្ងន់ មូលហេតុដោយប្ដីផឹកស្រាស្រវឹងហើយមានទំនាស់ពាក្យសំដីជាមួយប្រពន្ធ។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានសាច់ញាតិយកទៅមណ្ឌលសុខភាពដើម្បីធ្វើការព្យាបាល។ ចំណែកជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកត្រាំកក់ កសាងសំណុំរឿងតាមនីតិវិធី៕

 

មតិយោបល់