ព័ត៌មានជាតិ

ស្លុតអារម្មណ៍! ឮសូរតែផាំង រត់ទៅមើល ឃើញមនុស្សដេកស្លាប់ ២នាក់លើផ្លូវ នៅស្រុកស្អាង

កណ្តាល: នៅវេលាម៉ោង ២២ និង៥០នាទីថ្ងៃទី ៧ ខែតុលា ឆ្នាំ២០១៩ លើផ្លូវលេ២១ ស្ថិតក្នុងភូមិព្រែកស្នាយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងរថយន្ត បណ្ដាលឲ្យស្លាប់មនុស្ស ២នាក់។

ដំណើររឿង៖ នៅវេលាថ្ងៃកើតហេតុ មានរថយន្តមួយគ្រឿងម៉ាកហ៊ីយានដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3D0143 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ធ្វើដំណើរពីត្បូងទៅជើង។ មកដល់ចំណុចខាងលើ ក៍មានម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HP8862 បើកបរដោយឈ្មោះ វៀង តាំ ភេទប្រុសអាយុ ៣៣ឆ្នាំ មានទីលំនៅភូមិ ព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល មុខរបរកម្មករ រួមដំណើរដោយឈ្មោះសុខ ប៉េង ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំខេត្តកណ្តាល មុខរបរជាងម៉ាស៊ីន បានធ្វើដំណើរពីត្បូងទៅជើង បានបុកគូទរថយន្តដឹកត្រី ដែលកំពុងបើកនៅខាងមុខ បណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុតែម្តង។

មូលហេតុ៖ បង្កឡើងដោយអ្នកបើកបរម៉ូតូC១២៥ បើកបរធ្វេសប្រហែស ខ្វះការប្រុងប្រយ័ត្ន។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះវាស់វែង និងយកវត្ថុតាងទាំង២ មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសុំណុំរឿង ចាត់ការតាមនីតិវិធី៕

មតិយោបល់