ព័ត៌មានជាតិ

បុគ្គលិកហាងលក់ខោអាវ MOI OUT FIT ម្នាក់ត្រូវចោរលួចម៉ូតូ

ភ្នំពេញ: នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ២១និង១០នាទី ប៉ុស្តិ៍រដ្ឋបាល ភ្នំពេញថ្មី បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោម ២នាក់ ករណីលួចម៉ូតូ ចំណុចមុខហាងលក់ខោអាវ MOI OUT FIT ផ្លូវ១០០៣ ភូមិឧញ្ញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ជនសង្ស័យ ០២នាក់ គេចខ្លួនម្នាក់រួមមាន៖
១-ឈ្មោះ តេវ វ៉ារី ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន)
២-ឈ្មោះ រ៉ូ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិទួកគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ (គេចខ្លួន) មានរបួសលើខ្លួន ។ ជនរងគ្រោះឈ្មោះ ខុន បញ្ញា ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកហាងលក់ខោអាវ MOI OUT FITស្នាក់នៅផ្ទះលេខ៤៤០ ផ្ឡូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

សម្ភារ:បន្សល់ទុក៖ ម៉ូតូ០១គ្រឿង ម៉ាកនិច ពណ៌ទឹកប្រាក់ ផលិតឆ្នាំ២០១៩ ពាក់ស្លាក លេខភ្នំពេញ1HI-2490 ប្រគល់ឲ្យជនរងគ្រោះវិញ និងដែកចុងស្រួច ០១ ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕

មតិយោបល់