(កំពង់ឆ្នាំង)៖ បុរសម្នាក់ បានផឹកស្រាជាមួយមិត្តភ័ក្តិ កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៦ លុះឡើង.ក បណ្តាលឱ្យតណ្ហារើរោលរាល បែកគំនិតឈានដល់ប្រព្រឹត្តិអំពើ ដែលសង្គមស្អប់ខ្ពើម។ សមត្ថកិច្ចនគរបាល ស្រុករលាប្អៀរ បានឱ្យភ្នាក់ងារ Post News ដឹងថា ជនសង្ស័យមានឈ្មោះ អ៊ុ សោភ័ណ្ឌ ហៅ ឌ័ន ភេទ ប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅ ភូមិបាញ់ឆ្គោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ចំណែកក្មេងស្រីរងគ្រោះ មានអាយុ ៨ឆ្នាំ រស់នៅភូមិត្រពាំងអន ឃុំជ្រៃបាក់ ស្រុករលាប្អៀរ។
សមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យ បានជិះកង់របស់ខ្លួន មកភូមិត្រពាំងអន ហើយបានជួបមិត្តភ័ក្តិ ហើយបានផឹកអស់ស្រា អស់ចំនួន ២កែវ រួចបានជិះកង់បន្តមកទៀតមកជួបឪពុក និងម្តាយ ក្មេងស្រីរងគ្រោះ នៅនឹងផ្ទះកន្លែងកើតហេតុ រួចក៍បានទិញស្រា.ស ផឹកបន្តអស់ចំនួន ២លីត្រ ថែមទៀត។ ក្រោយពីផឹកអស់ស្រាទាំងនោះ នៅចន្លោះវេលាម៉ោងប្រមាណជាង១ ថ្ងៃត្រង់ ជនសង្ស័យ ក៍បានបបួលឪពុកម្តាយក្មេងស្រីរងគ្រោះ ទៅច្រៀងខារ៉ាអូខេ ដែលនៅក្បែរនោះ ក្នុងពេលដែលឪពុកម្តាយក្មេងស្រី កំពុងច្រៀងខារ៉ាអូខេ ឈ្មោះ អ៊ុសោភ័ណ្ឌ ដែលជាជនសង្ស័យ ក៍ត្រឡប់មកផ្ទះក្មេងស្រីរងគ្រោះវិញ ពេលមកដល់ ឃើញក្មេងស្រីរងគ្រោះកំពុងប្តូរខោអាវងូតទឹក ក៍លបទៅចាប់រំលោភក្មេងស្រីរងគ្រោះ រហូតបានសម្រេចតែម្តង។
ក្រោយពេលធ្វើសកម្មភាពចាប់រំលោភរួច ជនសង្ស័យបានគេចខ្លួនបាត់ ចំណែកឯក្មេងស្រីរងគ្ រោះបានប្រាប់រឿងនេះដល់ ឪពុកម្តាយ។ ក្រោយពីបានព័ត៌មាននេះ ឪពុកម្តាយក្មេងស្រីរងគ្រោះ បានដាក់ពាក្យប្តឹងទៅសមត្ថិកិច្ចមូលដ្ឋាន ពេលនោះសមត្ថកិច្ច បានតាមចាប់ខ្លួនជនសង្ស័យ បាននៅវេលាម៉ោងប្រមាណជាង ០៤ល្ងាច។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព ចាប់រំលោភក្មេងស្រីរងគ្រោះ ពិតប្រាកដមែន។ នៅពេលនេះ សមត្ថកិច្ចនគរបាលស្រុករលាប្អៀរ បានកសាងសំណុំរឿង បញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធី៕
មតិយោបល់