ភ្នំពេញៈ ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ ចាប់ពីម៉ោង ៧ និង០០នាទីព្រឹក ដល់ម៉ោង ១១ និង៥៥នាទី កម្លាំងជំនាញចំនួន ៦០នាក់ បែងចែកជា ១០គោលដៅ បានចុះអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក ដោយធ្វើការឃាត់រថយន្ត ធុនធំ ដែលបើកលើផ្លូវហាមឃាត់ រួមមាន មហាវិថីព្រះនរោត្តម មហាវិថីព្រះមុនីវង្ស និង វិថីព្រះស៊ីសុវត្ថិ ចេញឬ ចូលខុសម៉ោងកំណត់។
ជាលទ្ធផល៖ ឃាត់រថយន្ត ធុនធំបានចំនួន ៩គ្រឿងបញ្ជូនទៅស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការអប់រំណែនាំតាមនីតិវិធីច្បាប់៕
មតិយោបល់