កណ្តាលៈ កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង០៩ និង០០នាទី ត្រង់ចំណុចមាត់ព្រែកភេ ស្ថិតក្នុងភូមិតាលន់ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល មានករណីប្រទះឃើញសពបុរសម្នាក់ អណ្តែតទឹកទន្លេបាសាក់ ។
សាកសព មិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល ៣៥ឆ្នាំ កម្ពស់១,៤៤ ស្លៀកខោជើងខ្លីត្រឹមជង្គុង ពណ៌ខ្មៅ ស្លៀកខោលីអូរ ពណ៌ប្រផេះ អត់ពាក់អាវ សក់ស្លូត។
ដំណើររឿងហេតុ៖ នៅវេលាថ្ងៃកើតហេតុ មានប្រជាពលរដ្ឋ នេសាទត្រី (បណ្តែតមង) បានប្រទះឃើញសាកសពអណ្តែតទឹក ផ្កាប់មុខនៅចំណុចកើតហេតុ បានរាយការណ៍មក សមត្ថកិច្ចប៉ុស្តិ៍តាលន់ ។
ក្រោយទទួលបានព័ត៌មានភ្លាម សមត្ថកិច្ច បានចុះដល់កន្លែងកើតហេតុ ហើយបានរាយការណ៍ជូនជំនាញពិនិត្យហេតុស្រុកស្អាង គ្រូពេទ្យ ក្រុមប្រឹក្សាឃុំ មេភូមិ បានធ្វើកោសល្យវិច័យសាកសព។
ជាលទ្ធផល៖ ពុំមានស្នាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ និងបានប្រគល់ជូនអាជ្ញាធរភូមិឃុំ រក្សាទុក រង់ចាំស្រាវជ្រាវរកបងប្អូន សាច់ញាត្តិមកទទួលយកទៅធ្វើបុណ្បតាមប្រពៃណី៕
មតិយោបល់