ព័ត៌មានជាតិ

Ant Dictionary 2016 វចនានុក្រម Offline, Free, និង 3-in-1 ថ្មី សម្រាប់ទូរស័ព្ទប្រភេទ Android

ANT Dictionary 2016 ជាវចនានុក្រមជំនាន់ថ្មីបំផុតរបស់ក្រុមហ៊ុន Ant ដែលពុំចាំបាច់ត្រូវការភ្ជាប់អិុនធើណែត (ក្នុងករណីលោកអ្នកចង់ស្វែងរកពាក្យណាដែលរកពុំមានក្នុងវចនានុក្រមផ្ទាល់ គឺលោកអ្នកចាំបាច់ត្រូវភ្ជាប់អ៊ីនធើណែត ហើយវានឹងទាញទិន្នន័យចេញពី Google)។

វចនានុក្រម Offline ជំនាន់ថ្មីនេះ មានរួមបញ្ចូលទាំងវចនានុក្រមអង់គ្លេស-ខ្មែរ, ខ្មែរ-អង់គ្លេស, និងខ្មែរ-ខ្មែរ ហើយផ្ទាំងកម្មវិធីរបស់វា មានលក្ខណៈងាយស្រួលក្នុងការប្រើប្រាស់។ មិនតែប៉ុណ្ណោះ វាមានអមដោយរូបភាពសម្រាប់ពាក្យមួយចំនួនធំ រាល់ពាក្យដែលបានស្វែងរកអាចត្រូវបានកត់ត្រាទុកជា Bookmarks ដើម្បីងាយស្រួលបើកមើលពេលក្រោយបានភ្លាមៗ។ ម្យ៉ាងទៀត រាល់ពាក្យដែលបានស្វែងរកអាចអានជាសំឡេងបាន ហើយវាក៏បង្ហាញបញ្ជីពាក្យយ៉ាងឆាប់រហ័សក្នុងពេលកំពុងស្វែងរក ជាពិសេស វាអាចស្វែងរកនូវពាក្យណាមួយដែលមានក្នុងនិយមន័យទៀតផង។ សូមចុចត្រង់ Ant Dictionary 2016 ដើម្បីទាញយក!

មតិយោបល់