កណ្តាលៈ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូបណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៥០នាទី ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩ នៅលើកំណាត់ ផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូ ម៉ែត្រលេខ២៥-២៦ភ្នំពេញ អ្នកលឿង ចំណុចភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
តាមប្រភពព័ត៌មានបាមឲ្យដឹងថានៅវេលាម៉ោងកើតហេតុខាងលើមាន រថយន្តក្រុងដឹកអ្នកដំណើរ១គ្រឿង ពណ៍ក្រហម ពាក់ស្លាកលេខ ភ្នំពេញ3B.6966 បើកបរដោយឈ្មោះចាំង ថាន់ឡឺង ភេទ ប្រុសអាយុ៤៤ ឆ្នាំជនជាតិវៀតណាម មានទីលំនៅក្រុងតៃនិញប្រទេសវៀតណាម បើកបរទិសដៅពីលិចទៅកើត ភ្នំពេញ .អ្នកលឿង ពេលបើកមកដល់ចំណុចកើតហេតុក៏មានម៉ូតូ១គ្រឿងម៉ាកHONDA.Dream.C125ពណ៌ខ្មៅ ស៊េរី២០១៦ ពាក់ស្លាកលេខភ្នំពេញ1FQ.1850 បើកបរដោយឈ្មោះរឿន ជប៉ុន ភេទប្រុសអាយុ២១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្ត កណ្តាល បើកបរក្នុងទិសដៅស្របជាមួយរថយន្តពេលនោះម៉ូតូបានបើកជែងផុតរួចឡើងទួលរអិលចិញ្ចើមផ្លូវទាបខ្ពស់ក៏ដួលម៉ូតូស្របពេលរថយន្តមកដល់ក៏បុកនិងកិនអ្នកបើកបរម៉ូតូបណ្តាលអោយស្លាប់នៅកន្លែងកើតហេតុភ្លាមៗតែម្តង ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះវាស់វែងកន្លែងកើតហេតុនិងសពបានប្រគល់អោយទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
ចំណែកអ្នកបើកបរថយន្តរួមនិងវត្ថុតាង ត្រូវបាននាំយកទៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីចាត់ការតាមនីតិវិធី៕
មតិយោបល់