ព័ត៌មានជាតិ

ស៊ូលិចទូកកណ្ដាលទន្លេ កុំឲ្យភ្លើងឆេះផ្ទះ! គួរឲ្យសង្វេគណាស់! ស្រ្តីចំណាស់ម្នាក់ រងការរលាកពេញខ្លួន..

កំពង់ធំ: ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១២និង៣០នាទី មានករណីអគ្គិភ័យឆេះផ្ទះពលរដ្ឋ១ខ្នង បណ្ដាលឲ្យមនុស្សម្នាក់រងរបួស ស្ថិតភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ជនរងគ្រោះឈ្មោះ ព្រំ គឹមយ៉ុន ភេទស្រី អាយុ ៦៤ឆ្នាំ រងរបួសរលាកខ្លួន (ម្ចាស់ផ្ទះខាងលើ)។

ផ្ទះទំហំ ៦ម x ៧ម ធ្វើអំពីឈើ ដំបូលប្រក់ស័ង្កសី ជញ្ជាំងស្លឹក រនាបក្តារ ។

សម្ភារ:ខូចខាត៖
-ឆេះផ្ទះទាំងស្រុង
-មាសចំនួន ១៣ជី ក្រវិលផ្លាកទីន ១គូ ចិញ្ចៀន ២វង់
-ប្រាក់រៀលចំនួន ១០,០០០,០០០៛ (ដប់លានរៀល)
-អង្ករចំនួន ២បេ ស្មើ ៥០គីឡូក្រាម
-ទូរស័ព្ទចំនួន ៣គ្រឿង
-សម្ភារ:ប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត។

មូលហេតុ៖ ឆ្លងចរន្តអគ្គិសនី។

ក្នុងករណីនេះ ប្រើប្រាស់រថយន្តអគ្គិភ័យសរុបចំនួន ៤គ្រឿងរួមមាន៖
-រថយន្តអគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តចំនួន ៣គ្រឿង ប្រើប្រាស់ទឹកពីររថយន្តស្មើនឹង ៨ម៉ែត្រគូប
-រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយចំនួន ១គ្រឿង មិនបានប្រើប្រាស់ទឹកទេ៕

មតិយោបល់