ផ្ទះ ព័ត៌មានជាតិ យុវជនម្នាក់ ដ...

យុវជនម្នាក់ ដើរសុខៗស្រាប់តែដួលប្រកាច់សន្លប់ស្តូក

0

ភ្នំពេញ: យុវជនម្នាក់ ដើរសុខៗ ស្រាប់តែដួលប្រកាច់សន្លប់ស្តូក បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ រួមទាំងសមត្ថកិច្ច ចុះពិនិត្យ និងទាក់ទងសាច់ញាតិដឹកទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១២ និង២០នាទីថ្ងៃត្រង់ថ្ងៃទី៨ ខែតុលា ឆ្នាំ ២០១៩ ស្ថិតនៅលើសួនមួយកន្លែង ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានី ភ្នំពេញ ។

តាមព័ត៌មានឲ្យដឹងថា យុវជនខាងលើ មានសតិមិនប្រក្រតី ហើយពុំត្រូវបានស្គាល់ ឈ្មោះនោះទេ។

ដំណើររឿង៖ នៅមុនពេលកើតហេតុគេឃើញយុវជនខាងលើ ដើរលើសួនសុខៗ ស្រាប់តែដួលប្រកាច់ រួចហើយក៏សន្លប់ស្តូកតែម្តង។ ភ្លាមៗនោះក៏មានប្រជាពលរដ្ឋ ធ្វើដំណើរតាមដងផ្លូវ ចោមរោមមើល និងរាយការណ៍ ប្រាប់សមត្ថកិច្ច ចុះពិនិត្យ និងទាក់ទងសាច់ញាតិ មកដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.