ព័ត៌មានជាតិ

ជួយស៊ែររកសាច់ញាត់គាត់ផង! បុរសវ័យចំណាស់ម្នាក់ ខ្យល់គស្លាប់ នៅផ្លូវជាតិលេខ ៧

ត្បូងឃ្មុំ: (ព័ត៌មានបឋម) សមត្ថកិច្ច បានប្រាប់ Post News ថា នៅវេលាម៉ោង ១ និង៣០នាទីរសៀលថ្ងៃទី៨ ខែតុលា​ ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវជាតិលេខ ៧ ស្ថិតក្នុងភូមិប្រធាតុ ឃុំស្រឡប់ ខេត្តត្បូងឃ្មុំ មានករណីលោកតាម្នាក់ ខ្យល់គដួលស្លាប់នៅនឹងកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើល។

ក្រោយទទួលបានព័ត៌មាន សមត្ថកិច្ច បានចុះដល់ទីតាំងខាងលើ ដើម្បីធ្វើការត្រួតពិនិត្យ ដើម្បីកំណត់អត្តសញ្ញាណជនរងគ្រោះ ក៏ដូចជាស្រាវជ្រាវ រកសាច់ញាតិផងដែរ៕

មតិយោបល់