ព័ត៌មានជាតិ

គេចទៅណារួច! លួចម៉ូតូបានហើយជិះយកទៅលក់ត្រូវសមត្ថកិច្ចចាប់បានវិញ

កណ្តាលៈ ករណីលួចម៉ូតូមួយករណីដែលកើតហេតុកាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១និង៣០នាទី នៅចំណុច មុខផ្ទះជនរងគ្រោះ ភូមិព្រែកឫស្សី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ជនរងគ្រោះ០១នាក់ ឈ្មោះស្រី ភារម្យ ភេទប្រុស អាយុ២៥ឆ្នាំ ទីលំនៅភូមិព្រែកឫស្សី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ បុគ្គលិកក្រុមហ៊ុន ។
ចំណែកជនសង្ស័យ០២នាក់ ១ឈ្មោះសម វាសនា ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅ ភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន) ។
២-ឈ្មោះហ៊ា គឹមហេង ភេទប្រុស អាយុ២៩ឆ្នាំទីលំនៅភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន)។
សំភារៈបាត់បង់ម៉ូតូ១គ្រឿងម៉ាកSCOOPYពណ៌ស ស៊េរីឆ្នាំ២០១៣ពាក់ស្លាកលេខភ្នំពេញ 1BV-8808 លេខតួ និងម៉ាស៊ីន ៨០១៨៩៧១ ។
វត្ថុតាងចាប់យកម៉ូតូ១គ្រឿងម៉ាកSCOOPYពណ៌សស៊េរីឆ្នាំ២០១៣គ្មានស្លាកលេខ គ្មានកុងទ័រ គ្មានចង្កៀងមុខ គ្មានកាងក្រោយ(ជារបស់ជនរងគ្រោះ)។
តាមប្រភពព័ត៌មានកាលពីវេលាកើតហេតុខាងលើ ជនរងគ្រោះបានទុកម៉ូតូនៅមុខផ្ទះរបស់ខ្លួន ស្រាប់តែជនសង្ស័យឈ្មោះសម វាសនា បានធ្វើសកម្មភាពលួចភ្លាមនោះជនរងគ្រោះឃើញ ស្រែកថា
ចោរៗ ហើយរត់ដេញតាម តែត្រូវជនសង្ស័យជិះគេចខ្លួនបាត់តែម្តង។
លុះថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ ជនសង្ស័យឈ្មោះសម វាសនា បានបបួលជនសង្ស័យឈ្មោះ ហ៊ា គឹមហេង បំណងយកម៉ូតូនោះទៅលក់ ក៏បានជួបនឹងនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោមល្បាតឃើញបានធ្វើការឃាត់ខ្លួនបានរួមទាំងវត្ថុតាងត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីចាត់ ការបន្តតាមនីតិវិធីច្បាប់៕

 

មតិយោបល់