បាងកក់៖ គណៈកម្មការរៀបចំការបោះឆ្នោតរបស់ប្រទេសថៃ (EC) នៅថ្ងៃអង្គារម្សិលមិញនេះ បានបញ្ជាក់ឲ្យដឹងថា ការបោះឆ្នោតជាថ្មីមួយនឹងត្រូវធ្វើឡើងនៅចុងខែមេសា ទៅលើមណ្ឌលបោះឆ្នោតដែលបានបង្អាក់ ឬរារាំង កាលពីថ្ងៃទី០២ខែកុម្ភៈ ឆ្នាំ ២០១៤ កន្លងទៅ។
កាសែតជាតិរបស់ថៃបានចុះផ្សាយថា គណៈកម្មការរៀបចំការបោះឆ្នោតថៃបានបើកិច្ចប្រជុំនឹងសម្រេចយកថ្ងៃទី២០ខែមេសា ឆ្នាំ ២០១៤ ខាងមុខ ជាថ្ងៃកំណត់ ខណៈដែលពេលដែលបោះឆ្នោតថ្មីសម្រាប់ស្ថានីយ៍បោះឆ្នោតដែលបានរាំងខ្ទង់ កាលពីថ្ងៃទី០២ខែកុម្ភៈ នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៧ខែមេសា។
ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតថៃ ស្នើទៅកាន់រដ្ឋាភិបាលឲ្យចេញព្រះរាជក្រិត្យសម្រាប់ការបោះឆ្នោតថ្មី ហើយបើសិនជារដ្ឋាភិបាលមិនយល់ព្រមចេញនោះទេ គណៈកម្មការរៀបចំការបោះឆ្នោត នឹងដាក់ញ្ញត្តិតវ៉ាទៅកាន់តុលាការធម្មនុញ្ញដើម្បីសម្រេចពីរៀបដោះស្រាយបញ្ហានេះ៕
មតិយោបល់