កោះកុងៈ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង៨និង១០ នាទី ព្រឹក កម្លាំង ការិយាល័យ បច្ចេកទេស វិទ្យាសាស្ត្រ សហការជាមួយ កម្លាំង ព្រហ្ម ទណ្ឌ កំរិត ធ្ងន់ កម្លាំង អធិការ ដ្ឋាន នគរបាល ក្រុងខេមរភូមិន្ទ និង កម្លាំង ពាក់ព័ន្ធ ដោយមាន ការ ចូល រួម ពីក្រុម គ្រូពេទ្យ ចុះ ត្រួត ពិនិត្យ សាកសព បុរស ម្នាក់ ដេកស្លាប់ នៅ ចំនុច ស្រែ បង្គា ស្ថិតក្នុង ភូមិ/សង្កាត់ ស្ទឹងវែង ក្រុង ខេមរភូមិន្ទ ។
ជនរងគ្រោះមាន ឈ្មោះ សែន ចាន់ (ហៅពេ) ភេទប្រុស អាយុ ៤៧ ឆ្នាំ មុខរបរ កម្មករ ចិញ្ចឹម ក្តាម និងបង្គា មានទីលំនៅ ភូមិ សង្កាត់ កើតហេតុខាងលើ ។
តាម ការ ពិនិត្យ បានបញ្ជាក់ ថា សពជនរងគ្រោះ ពុំមាន ស្លាកស្នាម អ្វី ឡើយ អាចស្លាប់ ដោយសារ ខ្យល់គដោយពុំមានមនុស្សឃើញ។
បច្ចុប្បន្ន សពត្រូវបាន ប្រគល់ជូន ក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណីនៅវត្តព្រែកស្វាយ ៕
មតិយោបល់