ស្ទឹងត្រែង: សមត្ថកិច្ចព្រហ្មទណ្ឌខេត្តស្ទឹងត្រែង សហការជាមួយព្រហ្មទណ្ឌខេត្តរតនគីរី ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទលួចនិងឆក់យ៉ាងសកម្មឆ្លងខេត្ត កាលពីវេលាម៉ោង១២:១៥នាទី ថ្ងៃទី២២ ខែកក្កដា ឆ្នាំង២០១៦។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនសង្ស័យខាងលើមានឈ្មោះ ទិន ជីញ ហៅ អ៊ីញ ភេទប្រុស អាយុ៣២ឆ្នាំ។ សូមបញ្ជាក់ថា ជនសង្ស័យ គឺជាមុខសញាលួច និង ឆក់ ឆ្លងខេត្ត (រតនគីរី-ស្ទឹងត្រែង)យ៉ាងសកម្មដែលកម្លាំងសមត្ថកិច្ចយើងព្យាយាមស្វែងរកចាប់ខ្លួន។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចនាំខ្លួនពីខេត្តរតនគីរីមកខេត្តស្ទឹងត្រែង ដើម្បីកសាងសុំណុំរឿងបញ្ជូនទៅកាន់តុលាការ
ដាក់ទោសទៅតាមនិតិវិធី៕
មតិយោបល់