ព័ត៌មានជាតិ

ចោរអស់លក្ខណ៍ លួចឆ្គឹះសោបម្រុងធ្វើសកម្ម ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ

ភ្នំពេញ: នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ២ និង ៤០នាទី មានករណីឆ្គឹះសោទ្វារបម្រុងលួចម៉ូតូ ត្រង់ចំណុចផ្ទះជួល ១៩G ស្ថិតភូមិព្រៃព្រីងខាងជើងទី២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ នឹម រី ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ស្ថិតភូមិថ្មគោល សង្កាត់ចោមចៅទី១២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ ទា សុខា ភេទប្រុស អាយុ ៤៨ឆ្នាំ មុខរបរ ម្ចាស់ផ្ទះជួល មានទីលំនៅភូមិ/សង្កាតខាងលើ។

បច្ចុប្បន្ន ជនសង្ស័យ បានបញ្ចូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំ និងឃាត់ខ្លួន រង់ចាំចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់