ព័ត៌មានជាតិ

ស្ដែងៗតែម្ដង បុរសម្នាក់ ទៅដាក់មង ត្រូវរន្ទះបាញ់ស្លាប់ទាំងថ្ងៃ

តាកែវ: នៅវេលាម៉ោង១៤ និង០០ នាទីថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ ចំណុចខាងលិចស្ពានទួលកាឃ្លោក ស្ថិតនៅភូមិរមេញខាងជើង ឃុំរមេញ ស្រុកកោះអណ្តែត មានករណីរន្ទះបាញ់ បណ្ដាលឲ្យមនុស្សស្លាប់។

ជនរងគ្រោះឈ្មោះ ប៉ែន សារិទ្ធ ភេទប្រុស អាយុ៥៣ ឆ្នាំ ទីលំនៅភូមិឃុំកើតហេតុ បានទៅដាក់មងនៅទីនោះ ហើយត្រូវបានរន្ទះបាញ់ស្លាប់តែម្ដង។

ករណីនេះ កម្លាំងជំនាញបានសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យលើសពជនរងគ្រោះ សន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ ដោយរន្ទះបាញ់ប្រាកដមែន រួចក៏ប្រគល់សពជូនក្រុមគ្រួសារធ្វើតាមប្រពៃណី៕

មតិយោបល់