ព័ត៌មានជាតិ

Update៖ ផ្អើលអស់ហ្វូងមច្ឆា! ករណីផ្ទុះកំប៉ុងហ្គាស បណ្ដាលឲ្យឆេះទូកនេសាទ របួសធ្ងន់មនុស្ស ២នាក់

ព្រះសីហនុៈ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១៣ និង ៣៥នាទី រសៀល មានករណីឆេះទូកនេសាទ មួយគ្រឿង ត្រង់ចំណុចមុខផែធំ ចន្លោះកោះពស់ ក្បែរកោះត្រងោល ស្ថិតភូមិ៣ សង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ ។

ជនរងគ្រោះចំនួន ៣នាក់រួមមាន៖
១/ឈ្មោះ ម៉ម ប៊ុនធឿន ភេទប្រុស អាយុ ២៩ ឆ្នាំ មុខរបរនេសាទ រស់នៅភូមិព្រែកអំពិល ឃុំកោះតូច ខេត្តកំពត ជាម្ចាស់ទូក។
២/ឈ្មោះ ហៀក បឿន ភេទប្រុស អាយុ ២៩ ឆ្នាំ មុខរបរនេសាទ (កូនដៃ)។
៣/ឈ្មោះ ស៊ុន ផាន់ណា ភេទប្រុស អាយុ ៣២ ឆ្នាំ មុខរបរនេសាទ (កូនដៃ) ។

យោងតាមប្រភពពី សមត្ថកិច្ច បានឲ្យដឹងថា ទូកនេសាទដែលឆេះមាន ពណ៌ខៀវ ប្រវែង ២.៥ម៉ែត្រ×១២ម៉ែត្រ និងមានមនុស្សចំនួន៣នាក់ នៅលើទូកផងដែរ ហើយមូលហេតុដែលធ្វើឲ្យឆេះ គឺបណ្តាលមកពីការផ្ទុះកំប៉ុងហ្គាសដាំបាយ និងបង្កការខូចខាតដល់សម្ភារៈនេសាទលើទូកទាំងស្រុង៕

មតិយោបល់