ព័ត៌មានជាតិ

អំពូលមិនភ្លឺយកដៃមួលរង្គៀកត្រូវភ្លើងឆក់ស្លាប់តែម្ដង

កំពង់ឆ្នាំងៈ នៅយប់ថ្ងៃទី៩ រំលងអាធ្រាតឈានចូលថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ មានករណីឆក់ខ្សែភ្លើង បណ្ដាលឲ្យបុរសម្នាក់ស្លាប់នៅចំណុចផ្ទះភូមិស្រែព្រីង
សង្កាត់ កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
ជនរងគ្រោះឈ្មោះ យ៉ាន ភិរម្យ ភេទប្រុស អាយុ២៦ឆ្នាំមានទីលំនៅភូមិ និងសង្កាត់ កើតហេតុខាងលើបានតអំពូលភ្លើងនិងខ្សែ ខុសបច្ចេកទេសដោយ តខ្សែភ្ជាប់ជាមួយអំពូល(មិនមានជើងស៊កអំពូល) ហើយប្រើស្កុតរុំ លុះតរួចក៏ស៊កព្រី ចូលដុំភ្លើង តែអំពូលមិនភ្លឺក៏យកដៃមួលរង្គៀក ទើបត្រូវភ្លើងឆក់បណ្ដាលឲ្យស្លាប់តែម្ដង។

ក្រោយកើតហេតុ កំលាំងផ្នែកជំនាញអធិការដ្ឋានបានពិនិត្យសពជនរងគ្រោះរួចនិងប្រគល់ជូនសាច់ញាតិយកទៅបុណ្យតាមប្រពៃណី៕

 

មតិយោបល់