ព័ត៌មានជាតិ

គណៈបញ្ជាការខណ្ឌពោធិ៍សែនជ័យ សហការជាមួយគណៈបញ្ជាការសង្កាត់ចោមចៅទី៣ ចុះសម្អាតបរិស្ថានក្នុងមូលដ្ឋាន

ភ្នំពេញ: នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ គណ:បញ្ជាការខណ្ឌពោធិ៍សែនជ័យ សហការជាមួយគណ:បញ្ជាការសង្កាត់ចោមចៅទី៣ ចូលរួមមានលោកមេភូមិ និងប្រជាការពារភូមិ ចុះសម្អាតបរិស្ថានក្នុងមូលដ្ឋាន ទីតាំងស្ថិតនៅ តាមបណ្តោយផ្លូវវិមានឈ្នះឈ្នះ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្នុងឱកាសនេះផងដែរ អាជ្ញាធរសូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមសម្អាតបរិស្ថានទាំងអស់គ្នា និងវិចខ្ចប់សំរាមឲ្យបានត្រឹមត្រូវ ដើម្បីងាយស្រួលក្នុងការប្រមូល៕

មតិយោបល់