ព័ត៌មានជាតិ

រថយន្តបាញ់បេតុង បើកបុកកៀររថយន្តដឹកប្រេងក្រុមហ៊ុន PPT ខ្ទេចកាប៊ីនរបួសធ្ងន់ ៣នាក់

ភ្នំពេញ: រថយន្តបាញ់បេតុងមួយគ្រឿង មិនដឹងថាមានគំនំខឹងយ៉ាងណា បែជាបើកបុកកៀររថយន្តស៊ីទែនស្របទិសទាំងកម្រោល បណ្តាលឲ្យខ្ទេចកាប៊ីន របួសធ្ងន់៣នាក់ ដាច់ទុយោហូរប្រេងតាមផ្លូវ កាលពីវេលាម៉ោង ៣និង៣០នាទីទៀបភ្លឺថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ នៅតាមមហាវិថីឈ្នះ ឈ្នះ ភូមិត្រពាំងរាំង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹង មុនកើតហេតុ រថយន្តស៊ីទែនដឹកប្រេង របស់ក្រុមហ៊ុនPTT ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-5602 បើកពីលិចទៅកើត លុះដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបាញ់បេតុង ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 5A-1037 បើកស្របទិសល្បឿនលឿន ទៅបុកកៀររថយន្តស៊ីទែនដឹកប្រេង បណ្តាលឲ្យធ្លាយហូរប្រេង រថយន្តបាញ់បេតុង ខ្ទេចកាប៊ីន រងរបួសធ្ងន់៣នាក់ ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ រីឯរថយន្តទាំង២គ្រឿង សមត្ថកិច្ចស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុង កសាងសំណុំរឿងតាមនីតិវិធី ៕

មតិយោបល់