ព័ត៌មានជាតិ

សូម្បី​តែ​ហ្គេម World of Warcraft និង Xbox Live ក៏​អាមេរិក​ឈ្លបយកការណ៍​ដែរ​

​មនុស្ស​ជាច្រើន​បានគិត​ថា ពិភព​និម្មិត​(​ពិភព​ហ្គេម​) នឹង​ក្លាយជា​កន្លែង​ដែល​មាន​សុវត្ថិភាព​សម្រាប់​ពួក​ភេ​សរ​វករ និង​ការទំនាក់ទំនង ប៉ុន្តែ​ការគិត​បែប​នោះ​គឺ​ផ្ទុយស្រឡះ ដោយ​កាលពី​ថ្មីៗ​នេះ មាន​សេចក្ដីរាយការណ៍​ថា ទីភ្នាក់ងារ​សន្ដិសុខ​ជាតិ​អាមេរិក និង​អង់គ្លេស​បាន​ឈ្លបយកការណ៍​នៅលើ​ក្នុង​ពិភព​ហ្គេម World of Warcraft(WOW) និង Xbox Live ជាច្រើន​ឆ្នាំ​មកហើយ​។​

​របាយាករណ៍​ដែល​ចុះផ្សា​យ​ដោយ​កាសែត​ញ៉ូវ​យ៉​កថាម , ProPublica និង The Guardain ថា ហ្គេម WOW ជា​គោលដៅ​ដែល​ទី​ភ្នាក់ងារ​សន្ដិសុខ​ជាតិ​អាមេរិក NSA និង​ទី​ភ្នាក់ងារ​សន្ដិសុខ​ជាតិ​អង់គ្លេស GCHQ ឈ្លប​យកការណ៍ ដោយ​ពួកគេ​បាន​ចាប់​យក​នូវ​តួ​អក្សរ និង​រាល់​ការទំនាក់ទំនង​របស់​អ្នកលេង​ហ្គេម​ទាំងអស់ ព្រោះ​ក្រុម​ទីភ្នាក់ងារ​នេះ​ដឹងថា ក្រុម​ភេ​សរ​វករ​ប្រើប្រាស់​វា​ដើម្បី​ទំនាក់ទំនង​។​

​ព័ត៌មាន​នេះ​ត្រូវបាន​ទម្លាយ​តាមរយៈ​ឯកសារ​សម្ងាត់​របស់លោក Edward Snowden អតីត​សមាជិក​ទីភ្នាក់ងារ NSA​។ នៅក្នុង​ឯកសារ​បាន​បញ្ជាក់ថា​ចាប់តាំងពី​ឆ្នាំ ២០០៦​មក ទីភ្នាក់ងារ​បាន​ឈ្លបយកការណ៍​ទៅលើ​ហ្គេម​អន​ឡា​ញ ប៉ុន្តែ​សម្រាប់​ហ្គេម​អន​ឡាញ​លើ​ទូរស័ព្ទដៃ​មិន​ត្រូវបាន​ចាត់​ចូលក្នុង​បញ្ជី​នោះទេ​។​

​ក្រុមហ៊ុន Blizzard Entertainment ដែលជា​អ្នក​ផលិត​ហ្គេម WOW បាន​និយាយ​ព្រម​គ្នា​ជាមួយនឹង​ក្រុមហ៊ុន Microsoft ថា “​យើង​មិន​បានដឹង​ពី​ការ​ឈ្លបយកការណ៍​នេះ ហើយ​សិន​ជា​វា​ដូច​ទៅ​នឹង​សេចក្ដីរាយការណ៍​មែន​នោះ យើង​មិន​បានដឹង​រឿង​នេះ​ឡើយ ហើយ​យើង​ក៏​មិន​បាន​យល់ព្រម​ឲ្យធ្វើ​បែបនេះ​ដែរ​”៕​
wowillidan_101542409061_640x360

មតិយោបល់