ព័ត៌មានជាតិ

អ្នកលក់រថយន្តម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត យករថយន្តចំនួន ១០គ្រឿង ស្មើនឹងប្រាក់ចំនួន ១៩៩,៣០០ដុល្លារ

ភ្នំពេញ: កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ៨និង០០នាទី កម្លាំងការិយាល័យ សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ស្រាវជា្រវឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស រំលោភលើទំនុកចិត្ត យករថយន្តចំនួន ១០គ្រឿង ស្មើនឹងប្រាក់ចំនួន ១៩៩,៣០០ដុល្លារអាមេរិក(ដប់ប្រាំបួនម៉ឺនប្រាំបួនពាន់បីរយដុល្លារអាមេរិក) ប្រព្រឹត្តនៅចំណុចឃ្លាំងលក់រថយន្តលេខ១១០ ផ្លូវលេខ១៩២៨ ភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ ,ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ,ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ ,ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០ ,ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ ,ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ ,ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ ,ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ ,ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០ ,ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ និងចាប់យកភស្តុតាងរថយន្តរបស់ជនរងគ្រោះចំនួន ៦គ្រឿង បញ្ជូនមកការិយាល័យចាត់ការតាមនីតិវិធីមាន៖
-ឈ្មោះ ស៊ុ វិជ្ជា ហៅ ឆាយ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិ ខ្មែរ
-មានទីលំនៅបូរីពីភពថ្មី២តាខ្មៅផ្ទះលេខ១១៧ ផ្លូវលេខ៧ សង្កាត់ព្រែកសំរោង ក្រុងតាខ្មៅ ខេត្តកណ្តាល
-មុខរបរ លក់រថយន្ត

-ភស្តុតាងចាប់យក៖
១-រថយន្តម៉ាក តូយ៉ូតាព្រូស ស៊េរីឆ្នាំ២០០៦ ពណ៌ទឹកប្រាក់ លេខតួ១៣៤៧០៧។
២-រថយន្តម៉ាក តូយ៉ូតាហាយឡិនឌឺ ស៊េរីឆ្នាំ ២០០២ ពណ៌ទឹកប្រាក់ លេខតួ ០៤៥២៧៨ ។
៣-រថយន្តម៉ាក តូយ៉ូតាហាយឡិនឌឺ ស៊េរីឆ្នាំ២០០២ ពណ៌ ស្ករ លេខតួ០៦២០៣៥ ។
៤-រថយន្តម៉ាក តូយ៉ូតាឡិចស៊ីសអ៊ែអ៊ីច៣៣០ ស៊េរីឆ្នាំ២០០៤ ពណ៌ស លេខតួ ០១៥៩៤៩។
៥-រថយន្តម៉ាក តូយ៉ូតាឡិចស៊ីសអ៊ែអ៊ីច៣៣០ ស៊េរីឆ្នាំ២០០៤ ពណ៌ស លេខតួ០០១៣១០។
៦-រថយន្តម៉ាក តូយ៉ូតាព្រូស ស៊េរីឆ្នាំ ២០០៥ ពណ៌ក្រហម លេខតួ ៥៧០០៧៥៩៤ ។

ជនរងគ្រោះ
-ឈ្មោះ អ៊ិត ប៊ុនធឿន ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅបច្ចុប្បន្ន ស្នាក់នៅឃ្លាំងលេខ១១០ ផ្លូវលេខ១៩២៨ ភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
-មុខរបរ លក់រថយន្ត

សម្ភារ:បាត់បង់
១-រថយន្តម៉ាក តូយ៉ូតាហាយឡិនឌឺ ស៊េរីឆ្នាំ២០០២ ពណ៌ស្ករ លេខតួ០៦២០៣៥ ។
២-រថយន្តម៉ាក តូយ៉ូតាឡិចស៊ីសអ៊ែអ៊ីច ៣៣០ ស៊េរីឆ្នាំ២០០៤ ពណ៌ស លេខតួ០១៨៨៩៨ ។
៣-រថយន្តម៉ាក តូយ៉ូតាឡិចស៊ីសអ៊ែអ៊ីច៣៣០ ស៊េរីឆ្នាំ២០០៤ ពណ៌ស លេខតួ ០០១៣១០។
៤-រថយន្តម៉ាក តូយ៉ូតាព្រូស ស៊េរីឆ្នាំ២០០៦ ពណ៌ទឹកប្រាក់ លេខតួ១៣៤៧០៧ ។
៥-រថយន្តម៉ាក តូយ៉ូតាព្រូស ស៊េរីឆ្នាំ២០០៥ ពណ៌ក្រហម លេខតួ ៥៧០០៧៥៩៤ ។
៦-រថយន្តម៉ាក តូយ៉ូតាព្រូស ស៊េរីឆ្នាំ ២០០៤ ពណ៌ស លេខតួ ០០១០៨៦ ។
៧-រថយន្តម៉ាក តូយ៉ូតាហាយឡិនឌឺ ស៊េរីឆ្នាំ ២០០២ ពណ៌ទឹកប្រាក់ លេខតួ ០៤៥២៧៨ ។
៨-រថយន្តម៉ាក តូយ៉ូតាឡិចស៊ីសអ៊ែអ៊ីច៣៣០ សេរីឆ្នាំ ២០០៤ ពណ៌ស លេខតួ ០១៤៩៥៩។
៩-រថយន្តម៉ាក តូយ៉ូតាព្រូស ស៊េរីឆ្នាំ២០០៦ ពណ៌ទឹកប្រាក់ លេខតួ១៦៥៥៥៩ ។
១០-រថយន្តម៉ាក តូយ៉ូតាព្រូស ស៊េរីឆ្នាំ២០០៤ ពណ៌ ទឹកប្រាក់ លេខតួ ០៨០៩៩៥ ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕

មតិយោបល់