ព័ត៌មានជាតិ

សង្ស័យផ្លូវងងឹត បុរសម្នាក់ ជិះម៉ូតូបុកគូទរថយន្ត បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាម

តាកែវៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងម៉ូតូនិងរថយន្ត កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង២០ និង០០នាទី ស្ថិតភូមិគោកឃ្មោង ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ លើផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រលេខ ៨២-៨៣។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញមាន ម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2X-6534 បើកបរដោយឈ្មោះ សាន សាវឿន ភេទប្រុស អាយុ ៣៥ ឆ្នាំ រស់នៅភូមិរូង ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ ធ្វើដំណើរពីជើងទៅត្បូង មកដល់កន្លែងកើតហេតុ ក៏បុកជាមួយរថយន្ត១គ្រឿង ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 3E-0707 ដែលខូចនៅលើផ្លូវ បណ្ដាលឲ្យ អ្នកបើកម៉ូតូស្លាប់នៅកន្លែងកើតហេតុ ខណៈអ្នកបើករថយន្ត មិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន) ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះដល់ទីតាំង ធ្វើការវាស់វែង យកវត្ថុតាងទៅរក្សានៅស្នងការនគរបាល រង់ចំដោះស្រាយគ្នាតាមច្បាប់ និងប្រគល់សពឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់