បើទោះបីជាមានស្បែកខ្មៅ សក់ក្រញ៉ាញ៉ ក៏ប៉ុន្តែក្មេងប្រុសម្នាក់បែរជាមានភ្នែកខុសគេ ដោយមានពណ៌ ខៀវបន្តិច ពណ៌ប្រាក់បន្ថិច។ នេះបើយោងតាមសារព័ត៌បរទេសនានា ចុះផ្សាយនៅថ្ងៃទី ៦ ខែ តុលា កន្លងទៅ។
ក្មេងប្រុសដែលមានភ្នែកពណ៌ខៀវនេះដែរ ត្រូវបានគេស្គាល់ច្បាស់ថា រស់នៅក្នុងប្រទេស ហ្ស៊ីមបាវ៉េក៏ប៉ុន្តែគេបែរជាថាអ្នកថតរូប ឈ្មោះ Vanessa Bristow បានយករូបនេះទៅកែ ធ្វើឲ្យមានភាពភាន់ច្រឡំ។
រូបនេះដែរបានលេចដំបូងបំផុតនៅលើ សារព័ត៌មាន Journal of African Safari Readers ដោយទទួលបានការចាប់អារម្មណ៍ ពីសំណាក់អ្នកអាន និង ឆ្លើយតបមកវិញថា វាគ្រាន់តែជារូបភាពដែលត្រូវបានគេយកទៅកែ នៅលើ ហ្វូតូសប ឬ ពេលថត អាកាសធាតប្រែប្រួលតែប៉ុណ្ណោះ ។ក៏ប៉ុន្តែ អ្នកថតរូប Vanessa Bristow បានធ្វើការអះអាងថា ជាក់ណាស់ ក្មេងប្រុសនោះ ពិតជាមាន ភ្នែកពណ៌ខៀវមែន ។
ជាការពិតណាស់ នៅទ្វីបអាហ្វ្រិក ត្រូវបានគេទទួលស្គាល់ថា ជាកន្លែងដែលសម្បូរបែបបំផុត លើកត្តាហ្សែន នៅក្នុងពិភពលោក។ទន្ទឹមជាមួយនឹងគ្នានេះដែរ លោកស្រី Vanessa Bristow បាននិយាយថា ក្មេងស្បែកខ្មៅរូបនេះ និងរងជំងឹភ្នែក ដែលជារោគសញ្ញាកាត់បន្ថយពណ៌ភ្នែក៕
ព័ត៌មានជាតិ
មតិយោបល់