ព័ត៌មានជាតិ

អង្គភាព​ប្រឆាំង​អំពើពុករលួយ​ធំក្លិន​ទៀត​ហើយ​រឿង​ទ្បាន​ចង្កូត​ស្តាំ​ចូលខេត្ត​បន្ទាយ​មានជ័​យ​អាជ្ញាធ​រអោយ​ប្រយ័ត្ន​

​បន្ទាយមានជ័យ​: បន្ទាប់​ពី​ខេត្ត​បន្ទាយមានជ័យ​កាលពី​ឆ្នាំ​២០០៧​ត្រូវបាន​ដក​មេ​គយ មេប៉ូលីស​. និង​មន្ត្រី​មួយចំនួន​ដែល​ជាប់​ពាក់ព័ន្ធ​នាំ​រថយន្ត​ចង្កូត​ស្តាំ​ពី​ប្រទេស​ថៃ​តាម​ច្រករបៀង​ខេត្ត​បន្ទាយមានជ័យ​ឥឡូវ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ធំក្លិន​ទៀត​ហើយ​បន្ទាប់​ពី​នៅតាម​ព្រំដែន​នៃ​ខេត្ត​នេះ​មានការ​នាំ​ចូល​រថយន្ត​ចង្កូត​ស្តាំ​និង​ឆ្វេង​គ្មាន​ពន្ធ​ចូលមក​កម្ពុជា​តែ​ខ្លះ​ត្រូវ​បាន​បង្ក្រាប​។​ដើម្បី​គេច​អោយ​ផុត​ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ លោក គោ​ស៊ុំ សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ​អោយ​អ្នក​ជាប់​ពាក់ព័ន្ធ​រឿងនេះ​ត្រូវ​ប្រយ័ត្ន​។​
​ការ​លើកទ្បើង​ព្រមាន​ដូចនេះរ​បស់​អភិបាល​គឺ​ធ្វើ​កាលពី​ថ្ងៃ​ទី​២៨ វិច្ឆិកា ក្នុង​កិច្ចប្រជុំ​គណ​:​បញ្ជាការ​ឯកភាព​ខេត្ត ក្នុងនោះ​លោក​រំលឹក ហើយ​ព្រមាន​រឿង​ឡាន​ចង្កូត​ស្តាំ ដែល​មាន​មន្ត្រី​កងកម្លាំង និង​ឈ្មួញ​ខ្មែរ ថៃ ឃុបឃិត​គ្នា​រត់ពន្ធ នាំចូល​ល្មើស​ពី​ថៃ មក​កម្ពុជា​កន្លងមក “​តាម​ដឹង នៅ​ច្រករបៀង​ខាងជើង​បឹង​ត្រកួន ពុំមែន​មាន​តែ​ម្ដង​ទេ​ក្នុង​ការរត់ពន្ធ​នាំ​រថយន្ត​គឺ​ច្រើនដង ហើយ មិន​មាន​អ្នកណា​ក្រៅ​ពី​អ្នក នៅ​ម្តុំ​នោះ ទេ តែ​សុំ​បញ្ឈប់ កុំ​បន្តទៀត​។ “​ចូរ​ចងចាំ​ថា ឡាន​ចង្កូត​ស្តាំ ត្រូវ​ប្រយ័ត្ន ព្រោះ​កន្លងមក ធ្លាប់​ដក​ស្នងកា​ររ​ប៉ូលិស និង លោក ហី​វ គឹម​ហេង មេ​គយ និង​មន្ត្រី​គយ​ជា​ច្រើន​”​។ ក្នុងនោះ​លោក​អភិបាល ខេត្ត​ក៏​បាន​ព្រមាន​ចំពោះ​ការរត់ពន្ធ​ម៉ូតូ ការនាំ​ឈើ​គ្រញូង និង​បញ្ហា​គ្រឿងញៀន​ឆ្លងដែន​ផងដែរ​។​
​គួររំលឹកថា កាលពី​ម៉ោង ៦​ល្ងាច​ថ្ងៃ​ទី​២៧ កញ្ញា ២០១៤ នៅ​ច្រករបៀង​អូរ​សាយ​ភូមិ​សាមគ្គី ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ​មាន ( ឈម​នឹង​ភូមិ​-​ឃុំ​-​ស្រុក​តា​ប្រា​យ៉ា ខេត្ត​ស្រះកែវ ប្រទេស​ថៃ​) បុរស​ជនជាតិ​ថៃ​ម្នាក់ បាន​បើកបរ​រថយន្ត​ចង្កូត​ស្តាំ​ម៉ាក តូយ៉ូតា វី​ហ្គោ ២ បាំង (​ប្រភេទ​ភី​ក​អាប់​) ១​គ្រឿង ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ក្រុង​ទេព​មហានគរ (​ក្រុង​បាងកក​) ឆ​ម​៥៥៥០​។​
​ពេលនោះ មាន​ឮ​គ្រាប់កាំភ្លើង​ប្រមាណ ១០ គ្រាប់​របស់​កម្លាំង​តម្រួត​ថៃ បាន​បាញ់​។ ដោយ​ខ្លាច​គ្រាប់កាំភ្លើង បុរស​ជនជាតិ​ថៃ បន្ត​បើករថយន្ត​នោះ រត់​ចូល​ជ្រៅ ដល់​ក្នុង​ដី​ខ្មែរ ហើយ​ទំនង​ជា​វង្វេងផ្លូវ​ផង ទើប​មិន​អាច​ផ្ទេរ​អោយ​ជនជាតិ​ខ្មែរ​ឡើង​បើកបរ​បន្ត យក​រថយន្ត ដូច​សព្វមួយដង​។​
​ក្រោយ​មាន​រឿង​ដូច្នេះ ទើប​កម្លាំង​ប៉ូលិស​ព្រំដែន​៨០៧ បាន​បញ្ជូន​ទៅ​រក្សាទុក​នៅ​ស្នងការដ្ឋាន ។ ហើយ​មុននឹ​ចាប់​រថយន្ត​ខាងលើ​តាម​ច្រកព្រំដែន​តំបន់​តា​ប្រា​យ៉ា​-​បឹង​ត្រកួន មាន​ឈ្មួញ​ប្រុង រត់ពន្ធ​នាំ​ចួល​រថយន្ត​ទំនើប ៤ គ្រឿង គឺ​មាន​ម៉ាក​តូយ៉ូតា​កាមរី​បា​ឡែន ៣​គ្រឿង និង​រែង​រ៉ូ​វើរ ១​គ្រឿង ពី​ថៃ​មក​កម្ពុជា​។ ប៉ុន្តែ​បែកការណ៍ ក៏​ត្រូវ​ខាង​សមត្ថកិច្ច​ថៃ​នៃ​មាត់ច្រក​ចូល​កម្ពុជា​បាន​ឃាត់​ចាប់​។​
​សូម​បញ្ជ​ក់ថា​ដោយសារតែ​មាន​ការ​នាំចូល​រថយន្ត​ចង្កូត​ស្តាំ​ពី​ប្រទេស​ថៃ​ដូច​ខាងលើ​ទើប​បច្ចុប្បន្ន​នៅ​ខេត្ត​បន្ទាយមានជ័យ​ឬ​ខេត្ត​ដែល​ជាប់​ព្រំដែន​ព​ពេញ​ទៅ​ដោយ​រថយន្ត​ចង្កូត​ស្តាំ​សេរី​ថ្មីៗ​២០១៣-២០១៤​ដោយ​គ្រាន់តែ​បំពាក់​ស្លាក់​លេខ ខេ​មរះ​ភូមិន្ទ​និង​នគរបាល​ព្រោង​ព្រាត់​៕

​ ​ ​ ​ ​ ​ ​ ​2014-12-03_204500

មតិយោបល់