ព័ត៌មានជាតិ

ហ៊ីយ៉ាន់ដាយ ប៉ះគ្នាជាមួយម៉ូតូ បណ្ដាលឲ្យស្លាប់បុរសម្នាក់យ៉ាងរន្ធត់!

កណ្តាល: កាលពីថ្ងៃទី០៩ ខែ តុលា ឆ្នាំ២០១៩ វេលាម៉ោង ៩និង ២០ នាទីយប់ នៅចំណុចលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ ៥៦-៥៧ ស្ថិតក្នុងភូមិកំពងពោធិ៍ ឃុំកំពង់ភ្នំ ស្រុក លើកដែក មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងរថយន្ត បណ្ដាលឲ្យបុរសម្នាក់ ស្លាប់បាត់បង់ជីវិត។

ម៉ូតូម៉ាក ពណ៌ខ្មៅ ពាក់ស្លាកភ្នំពេញ AH-5323 បើកបរដោយឈ្មោះ សេង សយ ភេទ ប្រុសអាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតាគង់ សង្កាត់ ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ មានកញ្ចក់មើលក្រោយ និងពាក់មួកសុវត្ថិភាព ធ្វើដំណើរពីព្រៃវែង ទៅភ្នំពេញ។

ចំណែករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវចាស់ ពាក់ស្លាកលេខ ភ្នំពេញ 2V. 1290 (ទិសដៅបញ្ច្រាសគ្នា) អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួនបាត់។

ក្រោយកើតហេតុ សមត្ថកិច្ច ចុះវាស់វែង និងយកវត្ថុតាង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកលើកដែក រង់ចាំដោះស្រាយតាមនីតិវិធី។ ចំណែកសព បានដឹកទៅទុកនៅវត្តកំពង់ភ្នំក្នុង រង់ចាំសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់