ព័ត៌មានជាតិ

Update៖ រៀបគម្រោងចាប់ជំរិតទារប្រាក់១លានដុល្លារ តែមិនបានសម្រេចត្រូវបែកការ មានអីស្លាប់ទាំង៤

ភ្នំពេញៈ សពបក្ខពួកចោរប្លន់ទាំង៤នាក់ ដែល់បាញ់ប្រហារមកលើកងកម្លាំងមុន ហើយត្រូវកម្លាំងកងរាជអាវុធហត្ថ រាជធានីភ្នំពេញបាញ់ បណ្តាលឲ្យស្លាប់ កាលពីម្សិលមិញ នៅបុរីអង្គរភ្នំពេញ ខណ្ឌសែនសុខ ក្នុងករណីរៀបចំគម្រោង ចាប់ជំរិតនិងរៀបចំប្លន់ផ្ទះអតីតមន្រ្តីអគ្គិសនីកម្ពុជា ។

សពជនសង្ស័យម្នាក់ឈ្មោះ រី ពិសី ត្រូវបានក្រុមគ្រួសារ មកទទួលយកធ្វើបុណ្យតាមប្រពៃណី ក្នុងវត្តទឹកថ្លាហើយ ។ ដោយឡែក សពជនសង្ស័យ៣នាក់ទៀត ក្នុងនោះមានម្នាក់ដែលជាមេខ្លោងឈ្មោះ អ៊ឹម សុវណ្ណារិទ្ធ មិនមានក្រុមគ្រួសារ មកទទួលធ្វើបុណ្យនោះទេ ។

ជនសង្ស័យ ជាចោរប្លន់ប្រដាប់អាវុធខាងលើទាំង៤នាក់ ត្រូវបានកម្លាំង កងរាជអាវុធហត្ថ រាជធានីភ្នំពេញដឹកនាំ ដោយ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបដោយបាញ់ស្លាប់ កាលពីវេលាម៉ោងប្រមាណ១១និង០០នាទីព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ហើយ បាញ់ត្រូវស្ទើរសុះដាច់ ដេកស្លាប់ក្នុងថ្លុកឈាមក្នុងវីឡាលេខ២០ នៅបុរីអង្គរភ្នំពេញ ភូមិបន្លាស្អិត សង្កាត់ឃ្មួញខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា ជនសង្ស័យទី១.ឈ្មោះ អ៊ឹម សុណ្ណារិទ្ធ អាយុ២២ឆ្នាំ បានប្រើប្រាស់អាកា បាញ់តដៃជាមួយកម្លាំងអាវុធហត្ថ ,ទី២.ឈ្មោះ រី ពិសី អាយុ៣០ឆ្នាំ មានអាសយដ្ឋាន ផ្ទះលេខ ១២៨ ផ្លូវលំ ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល កាន់កាំភ្លើងខ្លី ម៉ាកសូរ៉ាគី ,។ ចំណែក២នាក់ទៀត ពុំស្គាល់អត្តសញ្ញាណឡើយ ម្នាក់កាន់កាំភ្លើងខ្លី ម៉ាក CZ និងម្នាក់ទៀត ពុំមានកាំភ្លើងឡើយ ។

តាមការត្រួតពិនិត្យ ជនសង្ស័យ ដែលជាមេខ្លោង ត្រូវគ្រាប់កាំភ្លើងចំនួន២គ្រាប់ ១គ្រាប់ចំថ្ងាស់ធ្លាយទៅក្រោយ និងមួយគ្រាប់ទៀត ចំក្រោមជង្គង់ឆ្វេង ធ្លាយទៅលើក្បាលជង្គង់ ,និងឈ្មោះ រី ពិសី ត្រូវចំនួន៧គ្រាប់ គ្រាប់បៀម២គ្រាប់ (ទាំងចេញនិងចូល១៧កន្លែង),។ ចំណែក២នាក់ទៀត អត់ស្គាល់អត្តសញ្ញាណម្នាក់ មានកាំភ្លើងត្រូវ៩គ្រាប់ (ចេញនិងចូល ១៨កន្លែង) និងម្នាក់ទៀតអត់កាំភ្លើង ត្រូវ៥គ្រាប់ (ចេញនិងចូល១១កន្លែង) ។

ករណីខាងលើនេះ ជនសង្ស័យប្លន់យកប្រាក់ចំនួន១លានដុល្លារ មិនបានសម្រេចដោយបានបែកធ្លាយ ត្រូវកម្លាំងអាវុធហត្ថ មានសមត្ថកច្ចត្រៀមចាំរួចជាស្រេច។

ចំណែកជនរងគ្រោះ ត្រូវជនសង្ស័យ គ្រោងចាប់ជំរិត ឈ្មោះ ម៉ៅ ហួរ ភេទប្រុស អាយុ៥៨ឆ្នាំ ជាអតីតប្រធានសាខាអគ្គិសនី ខេត្តកំពង់ចាម ហើយបច្ចុប្បន្ន ត្រូវបានផ្លាស់មកក្រុមហ៊ុនអគ្គិសនីកម្ពុជាវត្តភ្នំ ។

ក្រុមជនសង្ស័យ បានរៀបចំគម្រោង ចាប់ជំរិតមន្រ្តីអគ្គិសនីរូបនោះ យកប្រាក់ចំនួន១លានដុល្លារ រួចហើយគ្រោង បាញ់សម្លាប់ជនរងគ្រោះនិងភរិយា ព្រមទាំងបាញ់សម្លាប់ អ្នកបម្រើ២នាក់ជាក្រោយ ។

នៅក្នុងគម្រោងសកម្មភាព ជនសង្ស័យដែលមានម្នាក់ ជាអតីតអ្នកបើករថយន្ត ដែលត្រូវបានមន្រ្តីអគ្គិសនីខាងលើបញ្ឈប់ ក៏មានចិត្តគំគួនហើយបានទៅទាក់ទង អ្នកបើករថយន្ត របស់ជនរងគ្រោះថ្មី រៀបរាប់ពីគម្រោងចាប់ជំរិត ហើយអ្នកបើករថយន្ត ក៏បានប្រាប់មន្រ្តីអគ្គិសនី រូបនោះប្តឹងសមត្ថកិច្ច ដាក់កម្លាំងក្នុងផ្ទះ ត្រៀមចាំប្រមាណជាង១០នាក់ ហើយឈានទៅបាញ់សម្លាប់ជនសង្ស័យសុទ្ធពាក់មុខ មានអាវុធវែងខ្លី៣ដើម រួមទាំងមានស្តុត ខ្សែ សម្រាប់បិតផងដែរ។

ក្រោយពីកើតហេតុសពទាំង៤នាក់នោះ ក្នុងនោះមានម្នាក់ត្រូវបានសាចញាតិ មកយកទៅធ្វើបុណ្យ នៅវត្តទឹកថ្លា ចំណែក៣នាក់ទៀត មិនមានសាច់ញាតិមកទទួលឡើយ ៕

មតិយោបល់