ព័ត៌មានជាតិ

ស្រីស្រស់ម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញ: នៅថ្ងៃទី ១០ ខែតុលា ឆ្នាំ២០១៩ ម៉ោង១០ និង៣០នាទី នគរបាលប៉ុស្តិ៍ព្រែកថ្មី ខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យ ០១ នាក់ នៅមុខខ្ទមចាស់ ផ្លូវលំ ភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ពីបទ ៖ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ជនសង្ស័យឈ្មោះ ចាន់ ស្រីល័ក្ខ ភេទស្រី អាយុ២២ ឆ្នាំ ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ភូមិព្រែកថ្មី១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ដកហូតបានវត្ថុតាងមានក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) ០៩កញ្ចប់ថង់តូច។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងចាត់ការតាមនិតិវិធី៕

 

មតិយោបល់