ព័ត៌មានជាតិ

បុរសម្នាក់ស្លាប់ភ្លាមៗបន្ទាប់ពីលោតចុះពីរថយន្ត ខណះដែលសមត្ថកិច្ចចុះបង្រ្កាបល្បែងរួចនាំទៅសាកសួរ

បាត់ដំបង: កាលពីវេលាម៉ោង៩និង៣៥នាទី ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក បានចុះធ្វើការបង្រ្កាបល្បែងស៊ីសង( អាប៉ោង )មួយកន្លែងនៅចំណុចភូមិភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ក្រោយមកកបាននាំខ្លួននាក់ដែលញៀនល្បែងនោះមកសាកសួរ ស្រាប់តែបុរសខាងលើលោតចុះពីរថយន្តសមត្ថកិច្ចខណះកំពុងដឹកបញ្ជូនខ្លួនទៅកាន់អធិការក្នុងករណីបង្ក្រាបល្បែងស៊ីសងបណ្តាលឲ្យស្លាប់ពេលបញ្ជូនទៅសង្គ្រោះ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅក្នុងកិច្ចប្រតិបត្តិការខាងលើនេះដែរសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនអ្នកលេងល្បែងចំនួន០១នាក់ ឈ្មោះ ជ័យ ភារិន (ហៅពៅ) ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅ ភូមិភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ចំណែកក្រុមអ្នកលេងផ្សេងទៀតបានរត់គេចខ្លួនរួចអស់ និងចាប់យកវត្ថុតាងម៉ូតូ ចំនួន០៣គ្រឿង ព្រមទាំងសម្ភារ:ពាក់ព័ន្ធសម្រាប់លេងល្បែងមួយចំនួនទៀត។

ប្រភពដដែលបានបន្តទៀតថា ក្រោយធ្វើការបង្រាបសមត្ថកិច្ចបានដឹកវត្ថុតាងម៉ូតូចំនួន០២គ្រឿងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹកដោយនាំខ្លួនឈ្មោះ ហុង ភារិន ជិះរថយន្តមកជាមួយនិងកម្លាំងនគរបាលម្នាក់ផងដែរ ឲ្យជួយទប់ម៉ូតូ ពីក្រោយរថយន្ត ។លុះចេញដំណើរបានប្រហែល ជាងមួយគីឡូម៉ែត្រដល់ចំណុចភូមិថ្នល់បត់ ឃុំអូររំដួល ស្រុកភ្នំព្រឹក ស្រាប់ជនរងគ្រោះបានលោតទម្លាក់ខ្លួនពីលើរថយន្តរបស់សមត្ថកិច្ចក៏បណ្តាលឲ្យរងរបួសក្បាលនិងបានស្លាប់ក្រោយពេលបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន។

បច្ចុប្បន្នសពត្រូវបានរៀបប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់