ព័ត៌មានជាតិ

Update៖ ក្មេងស្រីជាសិស្សសាលា២នាក់ស្លាប់មួយរំពេចខណះដែលរថយន្តកិន នៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយនេះបានកើតឡើងនៅវេលាម៉ោង១១និង០០នាទី ថ្ងៃទី១០ ខែ១០ ឆ្នាំ២០១៩ នៅចំណុចព្រំប្រទល់ភូមិនិត្ត3-4 សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
តាមប្រភពព័ត៌មាននៅមុនពេលកើតហេតុបានឲ្យដឹងថា មានរថយន្តម៉ាកFortuner ពាក់ស្លាកលេខ បន្ទាយមានជ័យ 2C-3065 ទិសដៅបើកបរពីលិចមកកើត បម្រុងបត់ឆ្លងចូលផ្លូវលំក៍ត្រូវបានម៉ូតូDraemពណ៍ខ្មៅ ពាក់ស្លាកលេខបន្ទាយមានជ័យ1K 1053 ធ្វើដំណើរបញ្រ្ចាស់គ្នា ទើបរថយន្តបុកផ្លោងមកផ្លូវម្ខាងទៀតក៍ត្រូវបានរថយន្តពណ៍សម៉ាកSiennaពាក់ស្លាកលេខបន្ទាយមានជ័យ 2B -2005ធ្វើដំណើរពីលិចមកកើតបានជាន់មួយទំហឹងបណ្តាលឲ្យស្លាប់ក្មេងស្រី២នាក់ភ្លាមៗ ដោយមានម្នាក់បានដាច់ដៃជា២។
ក្មេងស្រីដែលបានស្លាប់នោះទី1មានឈ្មោះ ថា ភក្តី អាយុ16ឆ្នាំ ជាសិស្ស ទី2ឈ្មោះ ស្រី រ័ត្ន អាយុ16ឆ្នាំ ជាសិស្សដូចគ្នា មានទីលំនៅភូមិនិមិត្ត4សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញកំពុងចាត់ការតាមនិតិវិធីច្បាប់៕

 

មតិយោបល់