ព័ត៌មានជាតិ

Update៖ រន្ធត់! យុវជន២ម្នាក់ជិះម៉ូតូលឿនជ្រុលបុករថយន្តកុងតឺន័រពីក្រោយ បណ្ដាលឲ្យស្លាប់ភា្លមៗ នៅខណ្ឌចំការមន

ភ្នំពេញ: កាលពីវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួស ខណ:ជិះម៉ូតូក្នុងល្បឿនលឿនជ្រុលទៅបុករថយន្តកុងតឺន័រពីក្រោយពេញទំហឹង នៅចំណុចផ្លូវលេខ២៧១កែងផ្លូវ៣៧១ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ គឹម សីហា ភេទប្រុស អាយុ ២៣ឆ្នាំ ស្នាក់នៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិអូរប៉ិះ ឃុំជយោ ស្រុកចម្ការលើ ខេត្តកំពង់ចាម។

ក្រោយពីកើតហេតុជនរងគ្រោះរងរបួស ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ចំណែកសពត្រូវបានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់